

(English) យោងតាមកំណត់ត្រារបស់ FIFA បានឲ្យដឹងថា រហូតមកទល់នឹងពេលនេះ ខ្សែប្រយុទ្ធ Ronaldo នៅតែឈរកំពូលតារាងស៊ុតបញ្ចូលទីបានច្រើនជាងគេគ្រប់ពេលនៅក្នុងយុទ្ធនាការប្រកួតពានរង្វាន់ FIFA Club World Cup។ ទោះជាយ៉ាងណាក្តីសម្រាប់ការប្រកួតឆ្នាំនេះគ្មានវត្តមានរបស់ Ronaldo ទេ។ កំណត់ត្រាខាងលើបានបង្ហាញថា ខ្សែប្រយុទ្ធ ក្លិប Al-Nassr ស៊ុតបញ្ចូលទីបាន ៧គ្រាប់ក្នុងការបង្ហាញវត្តមាន៨ប្រកួតស្មើនឹង ០,៨៨គ្រាប់ ក្នុងមួយប្រកួត។ Ronaldo បានលេងពានរង្វាន់ Club World Cup ក្នុងអំឡុងពេលដែលគាត់នៅជាមួយក្លិបបិសាចក្រហមManchester United និង Real Madrid ។
ចំណែកឯកីឡាករដែលធ្លាប់ស៊ុតបញ្ចូលទីបានច្រីនលំដាប់ទី២ នៅ Club World Cup គឺ Gareth Bale ស៊ុតបញ្ចូលទីបាន ៦គ្រាប់ក្នុងការបង្ហាញវត្តមាន៦ប្រកួតស្មើនឹង១គ្រាប់ ក្នុងមួយប្រកួតពេលនៅជាមួយក្លឹបReal Madrid។ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពី FIFA World Cup ឆ្នាំ ២០២២ Bale បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់អាជីព។ ជាមួយគ្នានេះដែរ ខ្សែប្រយុទ្ធ Karim Benzema ក៏ស៊ុតបញ្ចូលទីបាន ៦គ្រាប់ផងដែរ ក្នុងការបង្ហាញវត្តមាន១១ប្រកួតនៅជាមួយក្លឹប Real Madrid និង Al Ittihad ស្មើនឹង ០,៥៥គ្រាប់ក្នុងមួយប្រកួត។ ក្រៅពីនេះនៅមានកីឡាករមួយចំនួនទៀតរួមមាន Luis Suarez ៥គ្រាប់២ប្រកួត Messi ៥គ្រាប់៥ប្រកួត ៕