

(English) Antonio Simoes គឺជាកីឡាករវ័យក្មេងបំផុតដែលបានលើកពាន UEFA Champions League ។ កីឡាករសញ្ជាតិព័រទុហ្គាល់រូបនេះមានវ័យត្រឹមតែ១៨ឆ្នាំ និង១៣៩ថ្ងៃ នៅពេលដែលក្លិប Benfica បានយកឈ្នះ Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រឆ្នាំ១៩៦២។ ខ្សែបម្រើស្លាបសញ្ជាតិព័រទុយហ្គាល់រូបនេះបានបន្តឈ្នះជើងឯកក្នុងស្រុកចំនួន ១០ ពានរង្វាន់ព័រទុយហ្គាល់ខាប់ ៤ និង UEFA Champions League ១ន ហេីយគាត់បានរីករាយ និងអាជីពបាល់ទាត់ដ៏យូរអង្វែងជាមួយក្លឹបជាច្រើន។ ទោះបីជាជោគជ័យជាមួយលីកក្នុងស្រុកក៏ដោយ តែគាត់បរាជ័យក្នុងការជួយឲ្យក្រុមជម្រីសជាតិព័រទុយហ្គាល់ឈ្នះការប្រកួតសំខាន់ៗពោលគឺបានបញ្ចប់ការប្រកួត World Cup ឆ្នាំ១៩៦៦ ក្នុងចំណាត់ថ្នាក់លេខ៣បន្ទាប់ពីបានផ្តួលសហភាពសូវៀតក្នុងការប្រកួតជម្រុះ។
ចំណែកឯកីឡាករវ័យក្មេង២រូបផ្សេងទៀតដែលធ្លាប់ឈ្នះពាន UEFA Champions League ដែរនោះគឺកីឡាករខ្សែ Nwankwo Kanu មានអាយុ ១៨ឆ្នាំ ២៩៦ថ្ងៃ និងកីឡាករ Patrick Kluivert មានអាយុ១៨ឆ្នាំ ៣២៧ថ្ងៃ មកពីក្លឹបAjax ទាំងពីរ។ពួកគេបានឈ្នះពានឆ្នាំ១៩៩៥៕