ads
(English) ញក់សាច់! Barca និង AT ស៊ុតគ្នាចង់១០គ្រាប់ តែចុងបញ្ចប់រកមុខអ្នកឈ្នះមិនឃើញ
២៦-កុម្ភៈ-២០២៥

(English) ក្រុម FC Barcelona និង Atlético Madrid បានត្រឹមស្មើគ្នា ៤-៤ ប៉ុណ្ណោះ សម្រាប់ការប្រកួតជើងទី ១ នៃពានរង្វាន់លំដាប់ទី ២ របស់ប្រទេសអេស្ប៉ាញ គឺ Copa del Rey បន្ទាប់ពីពួកគេទាំងពីរវាយបកគ្នាទៅវិញទៅមក។

នៅក្នុងជំនួបដ៏ជក់ចិត្តខាងលើនេះ ក្រុមភ្ញៀវមកពីទីក្រុង Madrid ( Atlético Madrid ) បាននាំមុខលើម្ចាស់ផ្ទះ FC Barcelona ចំនួន ២ គ្រាប់ត្រឹមរយៈពេល ៦ នាទីប៉ុណ្ណោះ ( Julian Alvarez នាទីទី ១ និង Antoine Griezmann នាទីទី ៦) មុនពេលក្រុមរបស់លោក Hansi Flick ដែលកំពុងកាន់កាប់កំពូលតារាង La Liga បានវាយបក ៤ គ្រាប់មកវិញ ដើម្បីនាំមុខលើ Atlético Madrid ៤-២ ត្រឹមនាទី ៧៤ មុនពេល Llotente និង Sorloth រកបានម្នាក់ ១គ្រាប់ចុងម៉ោង រួមចំណែកជួយ Atlético Madrid បញ្ចប់ក្នុងលទ្ធផលស្មើ ៤-៤។

គួរជម្រាបថ ការប្រកួតជើងទី ២ វគ្គ ៤ ក្រុមចុងក្រោយ នៃពានរង្វាន់ខាងលើ នឹងត្រូវលេងនៅទឹកដី Atletico វិញ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ខណៈដែល ១ គូទៀត Real Sociedad ត្រូវស្វាគមន៍ក្រុម Real Madrid នារាត្រូវនេះ សម្រាប់ការប្រកួតជើងទី ១ របស់ពួកគេ៕

ads