ads
(English) ជំនួប Spurs និង Man Utd អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ Europa League
២១-ឧសភា-២០២៥

(English) ការជួបគ្នារវាងបិសាចក្រហម Manchester United និងមាន់ខ្នាយមាស Tottenham គឺជាជំនួបដ៏អាក្រក់បំផុតមិនដែលមាននៅក្នុងប្រវត្តិសាស្ត្រ នៃការប្រកួតពានរង្វាន់អឺរ៉ុបវគ្គផ្តាច់ព្រ័ត្រ។ ហេតុអ្វីបានជាគេចាត់ទុកថាជាប្រវត្តិសាស្ត្រអាក្រក់បំផុត?អាក្រក់ក៏ដោយសារតែមានកក្តាមួយចំនួនដូចខាងក្រោមគឺៈ

ទី១-ក្រុមដែលត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Europa League នៅទីក្រុង Bilbao ប្រទេសអេស្ប៉ាញនារាត្រីនេះ រវាងក្រុម Manchester United និង Tottenham គឺជាក្រុមបញ្ចប់ចំណាត់ថ្នាក់ទាបបំផុតនៅក្នុងលីគមិនធ្លាប់មានក្នុងការឈ្នះពានរង្វាន់ធំនៅអឺរ៉ុប។ United ឈរនៅលេខរៀងទី១៦ និង Spurs លេខ១៧ ក្នុងតារាងក្នុង Premier League ។

ទី២-ប្រាកដណាស់ពួកគេនឹងក្លាយជាក្រុមដែលមានចំណាត់ទាបបំផុតដែលមិនធ្លាប់មាន មានសិទ្ធិសម្រាប់ការប្រកួតពានរង្វាន់អឺរ៉ុបChampions League រដូវកាលក្រោយ។

ទី៣-ក្រុមទាំងពីរចាញ់ការប្រកួតច្រើនបំផុតសរុប ៣៩ប្រកួតគិតត្រឹមជុំទី៣៧  Manchester United ចាញ់១៨ Tottenham ចាញ់២១)។សរុបការប្រកួតទាំងអស់(ក្រៅលីគ)ក្រុមទាំងពីរចាញ់៤៤ប្រកួត។

ទី៤-ពិន្ទុសរុបរបស់ក្រុមនីមួយៗ ធ្វើឱ្យពួកគេធ្លាក់ទៅក្របខណ្ឌ Championship ធៀបទៅនឹងរដូវកាលមុន។

ទី៥-Ange Postecoglou ទោះបីឈ្នះពាន Europa League ក៏ដោយ ក៏គាត់នៅតែត្រូវក្លឹបបណ្តេញចេញ។ផ្ទុយទៅវិញ ប្រសិនបើ Ruben Amorim ចាញ់ គាត់នៅបន្តទៀត។

ជុំវិញនឹងបញ្ហានេះ លោក Chris Sutton អតីតខ្សែប្រយុទ្ធ Celtic បាននិយាយនៅក្នុងកម្មវិធី Monday Night Club របស់ BBC Radio 5 Live ថា ខ្ញុំទទ្ទឹងរង់ចាំមើលការប្រកួតបែបនេះដែលមានសម្ពាធយ៉ាងខ្លាំងសម្រាប់ក្រុមទាំងពីរ។ ក្រុមមួយក្នុងចំណោមពួកគេនឹងអបអរសាទរជ័យជម្នះជាមួយនឹងការវិលត្រឡប់ទៅក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ៕

ads