

(English) ការឈ្នះពានរង្វាន់ Premier League លឿនបំផុតត្រូវបានគណនាតាមរូបមន្តពីគឺឈ្នះតាមកាលបរិច្ឆេទលឿនបំផុតក្នុងប្រតិទិន ឬឈ្នះដោយការប្រកួតដែលនៅសល់។ យោងតាមរូបមន្តនេះ Manchester United គឺជាក្លិបមួយដែលឈ្នះពានរង្វាន់ខាងលើនេះលឿនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ គឺនៅថ្ងៃទី១៤ ខែមេសា ក្នុងរដូវកាល ២០០០-២០០១ ហើយបានកាន់កាប់កំណត់ត្រានេះរហូតមកដល់សព្វថ្ងៃជិតពីរទសវត្សរ៍។ នេះយោងតាមកំណត់ត្រារបស់ Premier League ដែលចេញផ្សាយដោយ Tribuna។
ចំណែកឯក្លិប Manchester City ឈរចំណាត់ថ្នាក់លេខ ២ ឈ្នះពាននៅថ្ងៃទី ១៥ មេសា ក្នុងរដូវកាល ២០១៧-១៨ខណៈនៅសល់៥ប្រកួតទៀត។ Liverpool កាន់កាប់កំណត់ត្រាចុងក្រោយនេះ ដោយទទួលបានជើងឯកឆ្នាំ ២០១៩-២០ បន្ទាប់ពីលេងបានត្រឹមតែ៣១ប្រកួតនៅសល់៧ប្រកួត ប៉ុន្តែពួកគេមិនអាចបំបែកកំណត់ត្រាក្លឹបManchester United បានទេ ដោយសារការពន្យារពេលនៃ COVID-19 បានរារាំងពួកគេពីការបង្កើតកំណត់ត្រាជាក្រុមដែលឈ្នះពានតាមកាលបរិច្ឆេទឆាប់បំផុត។
សម្រាប់ Liverpool ដើម្បីបំបែកកំណត់ត្រាផ្ទាល់ខ្លួនពួកគេនឹងត្រូវការលទ្ធផលដើម្បីឆ្ពោះទៅរកការឈ្នះពានជាមួយនឹងក្រុម Fulham នៅថ្ងៃទី ៥ឬ៦ខែមេសា បន្ទាប់ពីការប្រកួតចំនួន៣០ ។ ប្រសិនបើពួកគេតាមស្មើកំណត់ត្រាចាស់៣១ ប្រកួត ពួកគេអាចក្លាយជាជើងឯកនៅផ្ទះជាមួយ West Ham នៅថ្ងៃទី១២-១៣ ខែមេសា។ សេណារីយ៉ូណានេះនឹងជួយឲ្យក្រុមរបស់គេបំបែកកំណត់ត្រារបស់ Man United សម្រាប់ការឈ្នះពានរង្វាន់លឿនបំផុតតាមកាលបរិច្ឆេទក្នុងប្រវត្តិសាស្ត្រ Premier League ៕