ads
(English) ក្មេងឈា.មរាវវ័យ ១៧ ឆ្នាំត្រូវបានឃាត់ខ្លួនពីបទជេ.រប្រមា.ថទៅលើគ្រួសារ Kai Havertz
២៣-មករា-២០២៥

(English) ក្មេងឈាមរាវ ដែលមានវ័យ ១៧ ឆ្នាំត្រូវបានឃាត់ខ្លួនពីបទសង្ស័យថាមិនមានបំណងល្អ បន្ទាប់ពីជេរប្រមាថទៅលើខ្សែប្រយុទ្ធ Kai Havertz និងភរិយារបស់រូបគេ នៅលើអ៊ីនធឺណិត។ ក្មេងឈាមរាវខាងលើនេះមិនត្រូវបានបញ្ចេញអត្តសញ្ញាមកពីតំបន់ St Albans ត្រូវបានឃុំខ្លួន និងបន្តការស៊ើបអង្កេតទៀងផងដែរ។ នេះបើយោងតាមអះអាងរបស់មន្រ្តីប៉ូលីលនៅតំបន់ Hertfordshire។

បញ្ហាខាងលើនេះ បន្ទាប់ពីភរិយារបស់ Kai Havertz គឺលោកស្រី Sophia Havertz ទទួលបានសារគំរាមសម្លាប់ចំនួន ២ លើកនៅល់ើបណ្តាញសង្គម IG  បន្ទាប់ពីក្រុម Arsenal ចាញ់ Manchester United នៅ FA Cup កាលពីប៉ុន្មានថ្ងៃមុន។ ក្នុងចំណោមនោះក៏មានការគំរាមដល់អាយុជីវិតលើកូនក្នុងផ្ទៃពោះរបស់លោកស្រីផងដែរ។ Kai Havertz និងលោកស្រី Sophia Havertz បានរស់នៅជាគ្នាតាំងពីឆ្នាំ ២០១៨ និងឈានដល់អាពាហ៍ពិពាហ៍ កាលពីឆ្នាំមុន។ ជាមួយគ្នា លោកស្រីក៏បានប្រកាសកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅថាលោកស្រីគឺមានផ្ទៃពោះ។

សូមជម្រាបថា ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់វ័យ ២៥ ឆ្នាំរូបនេះបានខកខានឱកាសក្នុងការយកឈ្នះ United ក្នុងម៉ោងធម្មតា មុនពេលរូបគេស៊ុតបាល់ប៉េណាល់ទីអត់ចូលនៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រដែលបិសាចក្រហមយកឈ្នះលើពួកគេ ៥-៣ បន្ទាប់ពីប្រកួតស្មើគ្នា ១-១ អាចជាដើមដូលហេតុធ្វ់ើឱ្យក្មេងឈាមរាវខាងលើ ខឹងសម្បារ ដល់ថ្នាក់ផ្ញើសារបង្ហាញចេតនាមិនល្អបែបនេះ៕

ប្រភព៖ BBC

ads