ads
(English) កូនប្រុស Ronaldo មិនចាត់ទុកឪពុក​ និង Messi ជា​កីឡាករ​ល្អ​បំផុតទេ…!
០៤-កុម្ភៈ-២០២៥

(English) អស់រយៈពេលជាងមួយទស្សវត្សរ៍កន្លងមកនេះ ការជជែកវែកញែកជុំវិញថាតើកីឡាកររូបណាជាកីឡាករល្អបំផុតនៅក្នុងពិភពលោកភាគច្រើនសំដៅតែទៅលេីកីឡាករពីរនាក់ប៉ុណ្ណោះគឺ Cristiano Ronaldo និងLionel Messi ។ ទោះជាយ៉ាងណាក្តីយុគសម័យ​របស់ពួកគេទាំងពីរដែល​គ្រប់​គ្រងពិភព​លោក​ហាក់​ដូច​ជា​ចប់​ហើយ។ Messi វ័យ៣៧ឆ្នាំបច្ចុប្បន្ន​លេង​ឱ្យ Inter Miami និង Ronaldo  វ័យ៣៩ឆ្នាំ​​កំពុងលេង​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ជាមួយ Al-Nassr អ្នក​ទាំង​ពីរ​បាន​បរាជ័យ​ក្នុង​ការ​ជាប់​ចំណាត់​ថ្នាក់​លេខ ៣០ ក្នុង​ការ​បោះឆ្នោត Ballon d’Or កាល​ពី​ឆ្នាំ​មុន។ ផ្ទុយទៅវិញ Rodri បានឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ២០២៤ខណៈ Vinicius Junior និង Jude Bellingham ទទួលបានចំណាត់ថ្នាក់លេខ២ និងទី ៣។

ជុំវិញនឹងបញ្ហានេះ បើតាមកូនប្រុសរបស់ Ronaldo កីឡាករ Mateo ដែលទើបតែប្រារព្ធខួបកំណើតគម្រប់ ៨ ឆ្នាំរបស់គេ បាននិយាយថា កីឡាករដែលឈរនៅកំពូលនៃភពផែនដីនាពេលនេះមិនមែនជាឪពុករបស់ខ្ញុំឬក៏កីឡាករ Messi នោះទេ។ តាមគំនិតរបស់ខ្ញុំខ្សែប្រយុទ្ធបារាំង Kylian Mbappe ដែលបានជាប់លេខចំណាត់ថ្នាក់ទី ៦ ក្នុងការបោះឆ្នោត Ballon d’Or កាលពីឆ្នាំមុន។ Ronaldo បានពន្យល់ថា Mateo រូបគេពិតជាចូលចិត្ត Mbappe ។ ពេលខ្លះគេប្រាប់ខ្ញុំថា ហេ ប៉ា Mbappe ល្អជាងប៉ា ហើយខ្ញុំឆ្លើយថាទេ ប៉ាល្អជាងគេ ប៉ារកបានគ្រាប់ច្រើនជាង។

ជាការពិតណាស់ Ronaldo បានស៊ុតបាល់បញ្ចូលទីច្រើនជាង Mbappe ។ អតីតតារារបស់ Real Madrid និង Manchester United រូបនេះបច្ចុប្បន្នមានគ្រាប់បាល់ចំនួន៩២១ នៅទូទាំងអាជីពរបស់គេ រួមទាំង១៣៥សម្រាប់ព័រទុយហ្គាល់នៅកម្រិតអន្តរជាតិ។ ទន្ទឹមនឹងនេះដែរ Mbappe ដែលមានអាយុ២៦ឆ្នាំមកទល់ពេលនេះបានស៊ុតបញ្ចូលទី៣៤៩ គ្រាប់សម្រាប់ក្រុមដំបូងក្នុងអាជីព ៤៨៧ ប្រកួត៕

ads