ads
(English) កីឡាករ Premier League ចំនួន ១០ រូបមានប្រាក់ឈ្នួលខ្ពស់បំផុតក្នុងឆ្នាំ ២០២៥-២៦
៣០-កក្កដា-២០២៥

(English) កីឡាករ១០រូបនៅក្នុងក្របខណ្ឌ Premier League ទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតសម្រាប់ឆ្នាំ​២០២៥-២៦។

កីឡាករទាំងនោះរួមមានៈ

១-ខ្សែប្រយុទ្ធ Erling Haaland ក្លឹប Manchester City ទទួលបានប្រាក់ឈ្នួល ជាង៧១ម៉ឺនដុល្លារ។

កាលពីរដូវកាលមុនគាត់ទទួលបានប្រាក់ឈ្នួលតែជាង ៥០ម៉ឺនដុល្លារក្នុងមួយសប្តាហ៍ ប៉ុន្តែបន្ទាប់ពីចុះកុងត្រាថ្មីរយៈពេល៩ឆ្នាំកន្លះ តួលេខនោះបានកើនឡើងដល់ជាង៧១ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។

២-ខ្សែប្រយុទ្ធ Mohamed Salah ក្លឹប Liverpool ទទួលបានប្រាក់ឈ្នួល ជាង៥៤ ម៉ឺនដុល្លារ(នេះមិនរាប់បញ្ចូលប្រាក់រង្វាន់ទេ)។Salah បានចុះកិច្ចសន្យាថ្មីរយៈពេល២ឆ្នាំកាលពីខែមេសា ឆ្នាំ ២០២៥។

៣-ខ្សែការពារ Virgil Van Dijk  ក្លឹប Liverpool ទទួលបានប្រាក់ឈ្នួល ជាង៤៧ ម៉ឺនដុល្លារ។ ពីដំបូងVan Dijk ថានឹងចាកចេញនៅរដូវក្តៅឆ្នាំ២០២៥ ប៉ុន្តែគាត់បានជ្រើសរើសចុះកិច្ចសន្យាថ្មីដើម្បីរក្សាគាត់នៅ Anfield សម្រាប់ពីររដូវកាលទៀតរហូតដល់រដូវក្តៅឆ្នាំ២០២៧។

៤-កីឡាករ Casemiro   ក្លឹប Manchester Utd ទទួលបានប្រាក់ឈ្នួល ជាង៤៧ ម៉ឺនដុល្លារ។

៥-កីឡាករ Raheem Sterling  ក្លឹបChelsea ទទួលបានប្រាក់ឈ្នួល ជាង៤៣ម៉ឺនដុល្លារ។

៦-កីឡាករ Bruno Fernandes ក្លឹប Manchester United ទទួលបានប្រាក់ឈ្នួល ជាង៤០ម៉ឺនដុល្លារ។

៧-កីឡាករ Jack Grealish ក្លឹប Manchester City ទទួលបានប្រាក់ឈ្នួល ជាង៤០ម៉ឺនដុល្លារ។

៨-កីឡាករ Bernardo Silva  ក្លឹប Manchester City ទទួលបានប្រាក់ឈ្នួល ជាង៤០ម៉ឺនដុល្លារ។

៩-កីឡាករ Omar Marmoush ក្លឹប Manchester City ទទួលបានប្រាក់ឈ្នួល៤០ម៉ឺនដុល្លារ។

១០-កីឡាករ Kai Havertz ក្លឹប Arsenal ទទួលបានប្រាក់ឈ្នួល ជាង៣៨ម៉ឺនដុល្លារ៕

ប្រភព៖ Givemesport

ads