ads
(English) អាសន្នធំហើយ! ក្លិប Sheff Wednesday ប្រឈមមុខនឹងការកាត់ ១៥ ពិន្ទុឯណោះក៏ព្រោះតែរឿងមួយនេះ…!
០២-តុលា-២០២៥

(English) ក្លិប Sheffield Wednesday កំពុងប្រឈមមុខនឹងការកាត់១៥ពិន្ទុ បន្ទាប់ពីខកខានមិនបានបើកប្រាក់ឈ្នួលដល់កីឡាករ និងបុគ្គលិករបស់ពួកគេទាន់ពេលវេលាជាថ្មីម្តងទៀត។  Sheffield Wednesday ដែល​បច្ចុប្បន្ន​ស្ថិត​ក្នុង​តំបន់​កាត់​ចោល​ កំពុង​ប្រឈម​នឹង​ការ​កាត់​១៥ ពិន្ទុខណៈដែលក្លឹបកំពុងស្ថិតក្នុងវិបត្តិនិងចលាចលក្រោមការកាន់កាប់របស់លោក Dejphon Chansiri ។

ការកាត់ ១៥ ពិន្ទ​ដោយ​សារ​ក្លិប​បាន​ខកខាន​ក្នុង​ការ​ផ្តល់​ប្រាក់​ឈ្នួល​ដល់​បុគ្គលិក​ជា​លើក​ទី​ប្រាំ​ក្នុង​រយៈ​ពេល​ប្រាំពីរ​ខែ​ចុង​ក្រោយ​នេះ។ យោងតាមច្បាប់របស់ EFL ការបំពាននីមួយៗ ត្រូវពិន័យបីពិន្ទុ។ ជាការពិតប្រាក់ឈ្នួលត្រូវបង់តាំងពីថ្ងៃចន្ទទី៣០ខែកញ្ញា ប៉ុន្តែកីឡាករនៅ Hillsborough មិនត្រូវបានក្លិបបេីកឲ្យនោះទេ។ នេះបើយោងតាមកាសែត Daily Mail  ខណៈពេលដែលបុគ្គលិកទទួលបានត្រឹមតែជាង១ពាន់ដុល្លារក្នុងម្នាក់ៗសម្រាប់ការងារប្រចាំខែរបស់ពួកគេ៕

ប្រភព៖ The Sun

ads