ads
ads
ក្រុមហ៊ុន Nike គ្រោងនឹងរៀបចំឱកាសពិសេសមួយសម្រាប់ម្ចាស់ជើងឯក Ballon d’Or ឆ្នាំនេះ
២៤-កញ្ញា-២០២៤

សារព័ត៌មានអេស្ប៉ាញ Marca បាននិយាយថា ម៉ាកយីហោសម្លៀកបំពាក់កីឡា Nike គ្រោងនឹងរៀបចំឱកាសពិសេសមួយ ដើម្បីអបអរការឈ្នះ Ballon d’Or លើកដំបូងមិនធ្លាប់មានរបស់ Vinicius Jr ។

Nike មានបំណងបើកហាង Gran Via របស់ពួកគេឡើងវិញក្នុងទីក្រុង Madrid ក្នុងសប្តាហ៍តែមួយ Vinicius ឡើងទទួលពានរង្វាន់ Ballon d’Or ។

លើស​ពី​នេះ Nike ក៏នឹងផលិតស្បែកជើងមាសថ្មីផ្ទាល់ខ្លួនសម្រាប់ Vinicius ដែលគាត់នឹងពាក់សម្រាប់ការ​ប្រកួត​ក្នុងរដូវកាលដែលនៅសល់។

ប្រភពជាច្រើនបានបញ្ជាក់ថា Vinicius ត្រូវបានគេប្រាប់រួចហើយថាគាត់ជាអ្នកឈ្នះ Ballon d’Or សម្រាប់ឆ្នាំ 2024 ។ ពិធី​ប្រគល់​ពាន Ballon d’Or នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ារីស​ខែ​តុលា​នេះ។

ads
ads