


ប្រធាន La Liga លោក Javier Tebas បានប្រាប់ The Wild Project ថា៖ “[ក្លិបល្អបំផុតក្នុងពិភពលោក?] ខ្ញុំថា នោះគឺជា Real Madrid ក្នុងកំឡុងពេលដែលពួកគេឈ្នះ Champions League លើកដំបូងប្រវត្តិសាស្រ្ត រហូតដល់ការប្រកួត UCL លក្ខណៈប្រពៃណីបានបញ្ចប់»។
លើសពីនេះ គាត់ក៏បានកត់សម្គាល់ក្នុងអំឡុងពេលនិយាយក្នុងកម្មវិធីផតឃែស្ថ៖«ខ្ញុំជា Madridista!”
Tebas សំដៅទៅលើអតីតកាលមួយចំនួន ដែល Real Madrid បានឈ្នះពានរង្វាន់ Champions League លើកដំបូងរបស់ពួកគេក្នុងឆ្នាំ 1956 ហើយគ្មាននរណាអាចបញ្ឈប់បានក្នុងពេលនោះ។
ប្រធាន La Liga បានជ្រើសរើសក្រុម អធិរាជស បើទោះបីជាបានឃើញភាពអស្ចារ្យនៃយុគសម័យរបស់ Pep Guardiola ដោយភ្នែករបស់គាត់ក៏ដោយ ប៉ុន្តែវាមិនគួរឱ្យភ្ញាក់ផ្អើលទេនៅពេលដែល Tebas ពិពណ៌នាដោយបើកចំហថាខ្លួនគាត់ជាអ្នកគាំទ្រ Real Madrid ។