ads
(English) មិនធម្មតាមែន! ឥណ្ឌូនេស៊ី បង្ហាញគោលដៅរបស់ក្រុមជម្រើសជាតិ ទៅកាន់អ្នកគាំទ្ររបស់ខ្លួនឯងក្នុងរយៈពេល ៥ ឆ្នាំ
១៧-វិច្ឆិកា-២០២៥

(English) ពិតជាមិនធម្មតាមែន! ឥណ្ឌូនេស៊ី បានបង្ហាញនូវគោលដៅរបស់ក្រុមជម្រើសជាតិ ទៅកាន់អ្នកគាំទ្ររបស់ខ្លួនឯងក្នុងរយៈពេល ៥ ឆ្នាំខាងមុខទៀត។ ឥណ្ឌូនេស៊ី គឺជាក្រុមបាល់ទាត់ដ៏ខ្លាំងមួយនៅតំបន់អាស៊ី នាពេលបច្ចុប្បន្ននេះ ក្រោយពីពួកគេធ្វើបានល្អ ពេលប្រកួតជម្រុះ World Cup ឆ្នាំ២០២៦ ក្នុងតំបន់អាស៊ី ដោយពួកគេបានទៅលេងដល់ជុំចុងក្រោយ។

យ៉ាងណា កាលថ្មីៗនេះសមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) ក៏បានបង្ហាញនូវផែនការអភិវឌ្ឍន៍រយៈពេលវែងរបស់ខ្លួនសម្រាប់ក្រុមជម្រើសជាតិបុរស តាមរយៈការផ្សាយតាមទូរទស្សន៍ជាតិ ហើយវាមានមហិច្ឆតាច្រើនរួមមាន៖

១- ឆ្នាំ ២០២៦ ត្រូវជាប់ចំណាត់ថ្នាក់លេខ ១១០ លើពិភពលោក លើកពាន ASEAN CUP

២- ឆ្នាំ ២០២៧ ត្រូវជាប់ចំណាត់ថ្នាក់លេខ ៩៥ និងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC ASIAN CUP

៣- ឆ្នាំ ២០២៨ ត្រូវជាប់ចំណាត់ថ្នាក់លេខ ៨៥ និងអាចប្រជែងជាមួយក្រុមខ្លាំងនៅវគ្គជម្រុះ World Cup

៤- ឆ្នាំ ២០២៩ ត្រូវជាប់ចំណាត់ថ្នាក់លេខ ៨០ និងក្រុមមានលំនឹងល្អ ក្នុងការលេងវគ្គជម្រុះ World Cup

៥- ឆ្នាំ ២០៣០ លេងពានរង្វាន់ពិភពលោក World Cup៕

ប្រភព៖ ASEANFOOTBALL

ads