


លោក Daniel Sobis អ្នកកាសែតមកពី ElevenSports រាយការណ៍ថា Nico Williams បានសម្រេចចិត្តបន្តនៅ Athletic Bilbao នៅរដូវកាលក្រោយ។
ប្រភពបានអះអាងថា Williams នឹងលេងនៅរដូវកាល 2024/25 ឱ្យក្លិប Athletic Club ដែលនេះមានន័យថាគាត់បានច្រានចោលសំណើរបស់ Barcelona និង PSG ។
ទោះបីជាអ្នកកាសែតរូបនេះជាប្រភពដែលគួរឱ្យទុកចិត្តបំផុតក៏ដោយ របាយការណ៍នេះអាចគ្រាន់តែជាការពិចារណាលើការសន្យារបស់ Williams ដែលបាននិយាយប្រាប់ទៅបងប្រុសរបស់គាត់កាលពីរដូវកាលមុន។
ក្លិប Barcelona ត្រូវបានគេរាយការណ៍ថាកំពុងរង់ចាំការសម្រេចចិត្តរបស់ Williams មុនពេលចាប់ផ្តើមចំនាយលើលក្ខខណ្ឌផ្ដាច់កុងត្រារបស់គាត់។ ប្រសិនបើ Williams ពិតជាបានបដិសេធពួកគេមែននោះ ក្លិបនឹងផ្តោតលើការផ្ទេររបស់ Dani Olmo ។