


Manchester United កំពុងពិចារណាសាងសង់កីឡដ្ឋានថ្មីដែលមានកៅអីអង្គុយចំនួន 100,000 ដើម្បីជំនួសកីឡដ្ឋាន Old Trafford ក្នុងគោលបំណងបំពេញតម្រូវការសំបុត្រដ៏ខ្ពស់ និងកន្លែងដែលជាសក្ដីភាពនាពេលអនាគត។
ក្រុមការងារបានវាយតម្លៃការជួសជុលលើកីឡដ្ឋានចាស់ ប៉ុន្តែបច្ចុប្បន្នពេញចិត្តនឹងការសាងសង់ថ្មីវិញ ក្រោយពេលលោក Jim Ratcliffe បានយល់ព្រម ហើយនឹងអនុញ្ញាតឱ្យបន្តប្រើប្រាស់ដីបច្ចុប្បន្នកំឡុងពេលសាងសង់។
ការជួសជុល Old Trafford នឹងរំខានដល់កន្លែងអង្គុយ និងអ្នកកាន់សំបុត្រពេញមួយរដូវកាលដែលអាចធ្វើរអាក់រអួល ខណៈពេលដែលការសាងសង់ថ្មី ទោះបីជាមានតម្លៃជាង 2 ពាន់លានផោនក៏ដោយ ក៏ជៀសវាងបញ្ហាទាំងនេះដែរ។ ការសាងសង់ត្រូវបានគេព្យាករណ៍ថា នឹងរួចរាល់ក្នុងរយៈពេល ៦ឆ្នាំ ទើបរួចរាល់។ អញ្ចឹងហើយ ក្លិបមិនចង់ឱ្យអ្នកគាំទ្រមានអារម្មណ៍ធុញទ្រាន់និងការជុលជុល ហើយក្លិបអាចរក្សាចំណូលពីកីឡដ្ឋានបានទៀតផង។
ក្រុមការងារ រួមទាំងឥស្សរជនគួរឱ្យកត់សម្គាល់ដូចជា Gary Neville, Lord Sebastian Coe និងអភិបាលក្រុង Manchester លោក Andy Burnham ឥឡូវនេះកំពុងផ្តោតលើការសាងសង់ថ្មី បើទោះបីជាការចំណាយខ្ពស់របស់វាក៏ដោយ។