ads
ads
ក្លិបគេគ្រប់គ្នារវល់រឿងដោះដូរកីឡាករចាស់ថ្មី ចំឡែកអី Liverpool ស្ងាត់ដូចចោរលួចសេះ?
២៥-កក្កដា-២០២៤

ទីផ្សារដោះដូរកីឡាករបើកអស់រយៈពេលជាងមួយខែ ប៉ុន្តែ Liverpool នៅតែមិនទាន់បានចុះហត្ថលេខាកីឡាករណាម្នាក់ឡើយ។ ពាក្យចចាមអារ៉ាមតែមួយគត់ដែលអាចជឿទុកចិត្តបានគឺការមកដល់របស់កីឡាករ Rio Ngumoha ដែលមានអាយុ 16 ឆ្នាំរបស់ Chelsea ។

របាយការណ៍របស់ Athletic ថា នៅទីបំផុតហង្សក្រហមនឹងធ្វើការចុះហត្ថលេខានៅរដូវក្តៅនេះ ប៉ុន្តែគ្រោងនឹងធ្វើវានៅវិនាទីចុងក្រោយនៃទីផ្សារដោះដូរកីឡាករ។ ហេតុផលចម្បងនៅពីក្រោយក្លិបដែលរង់ចាំជាយូរមកហើយគឺថាលោក Arne Slot មិនទាន់បានបញ្ចប់ការវាយតម្លៃក្រុម។ គាត់មានបំណងធ្វើវាក្នុងសប្តាហ៍ទីមួយនៃខែសីហា នៅពេលដែលកីឡាករទាំងអស់ជួបជុំគ្នាវិញមុនរដូវកាលចាប់ផ្ដើម។

តាមការសន្និដ្ឋានមួយ Liverpool ត្រូវការ ‘ការកែសម្រួលក្រុមជាជាងការកសាងឡើងវិញ’ ដូច្នេះរដូវក្តៅនេះមិនត្រូវបានគេសន្មត់ថាមានភាពមមាញឹកទាក់ទងនឹងចំនួននៃការមកដល់កីឡាករថ្មី និងការចាកចេញរបស់កីឡាករនោះទេ។

ads
ads