


សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានបើកការស៊ើបអង្កេតលើសមាគមបាល់ទាត់នៃប្រទេសម៉ាឡេស៊ី (FAM) និងក្រុមហ៊ុនគ្រប់គ្រងលីគបាល់ទាត់ម៉ាឡេស៊ី (MFL) ជុំវិញការដែលក្លិបមួយចំនួនទទួលបានអាជ្ញាប័ណ្ណក្លិប ប៉ុន្តែមិនបានបំពេញតាមស្តង់ដារសំណុំ AFC។
រឿងនេះកើតចេញពីបញ្ហារបស់ក្លិប “Kuala Lumpur City” អតីតក្រុមរងជើងឯក AFC Cup 2022 ដែលកីឡាករជាច្រើនបានត្អូញត្អែរថា ក្លិបបានជំពាក់ប្រាក់ខែពួកគេចាប់ពីខែកុម្ភៈ ឆ្នាំ 2023 ប៉ុន្តែសមាគមបាល់ទាត់ម៉ាឡេស៊ីកំពុងបើកភ្នែកមើល ហើយមិនធ្វើអ្វីសោះ។
ការសម្រេចចិត្ត FAM ពេលនេះ នៅតែអនុញ្ញាតឱ្យក្លិបចូលរួមប្រកួតប្រជែងតាមរយៈអាជ្ញាប័ណ្ណក្លិបក្នុងរដូវកាល 2024/25 ។
ក្នុងរឿងនេះ ប្រសិនបើ AFC ស៊ើបអង្កេត ហើយរកឃើញថាមានការបំពានលើលក្ខខណ្ឌអាជ្ញាបណ្ណរបស់ក្លិប លីគម៉ាឡេស៊ីប្រឈមមុខនឹងហានិភ័យដែលក្លិបក្នុងស្រុកនឹងត្រូវដកចេញពីការប្រកួតទាំងអស់ក្រោមការគ្រប់គ្រងរបស់ AFC ឬម្យ៉ាងវិញទៀត ម៉ាឡេស៊ីនឹងត្រូវហាមឃាត់មិនឱ្យបញ្ជូនក្រុមទៅចូលរួមការប្រកួតពានរង្វាន់លំដាប់ក្លិបអាស៊ីទាំងអស់។
យោងតាមរយៈពេលនៃការដាក់ទណ្ឌកម្ម ជាឧទាហរណ៍កាលពី 2 ឆ្នាំមុន ក្លិបនៅអ៊ីរ៉ង់ត្រូវបានផ្អាកពីការបញ្ជូនក្រុមចូលរួមប្រកួតក្នុងពានរង្វាន់ AFC៕