ads
ads
គ្រូបង្វឹកឥណ្ឌូណេស៊ី U19ថាប្រាប់កូនក្រុមថា កុំមើលស្រាល U19 កម្ពុជា
២០-កក្កដា-២០២៤

ក្រុមបាល់ទាត់ជម្រើសជាតិ U-19 ឥណ្ឌូនេស៊ី នឹងត្រូវប៉ះ U-19 កម្ពុជា នៅថ្ងៃទី 2 នៃពូល B នៃពានរង្វាន់ AFF U-19 Cup ឆ្នាំ 2024 នៅកីឡដ្ឋាន Gelora Bung Tomo ថ្ងៃសៅរ៍ ទី 20 ខែកក្កដា ឆ្នាំ 2024។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង ៧និង៣០នាទីផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស ក្នុងប្រទេសកម្ពុជា។

ឥណ្ឌូណេស៊ី កំពុងឈរនៅលើកំពូលតារាងក្នុងពូល A។ ដោយសារតែក្នុងការប្រកួតដំបូង! ក្រុមឥណ្ឌូណេស៊ី បានឈ្នះ 6-0 លើ U19ហ្វីលីពីន។ ឥណ្ឌូណេស៊ីមានភាពរឹងមាំនៅលើកំពូលតារាងដោយមានប្រៀបជាងទីម័រឡេស្តេ។ ម្យ៉ាងវិញទៀត កម្ពុជាទទួលបានលទ្ធផលគួរឲ្យភ្ញាក់ផ្អើលក្នុងថ្ងៃប្រកួតដំបូង។ ក្រុមដែលរៀបចំដោយគ្រូបង្វឹក ភា សុភក្ត្រា បានចាញ់ទីម័រខាងកើត ២-៣។ ពួកគេរបូតបីគ្រាប់ត្រឹមតែ៥នាទីប៉ុណ្ណោះ។

ខ្សែការពាររបស់កម្ពុជាដែលដឹកនាំដោយ ឯម ឈុំពិសិដ្ឋ ធ្វើមិនបានល្អឡើយក្នុងការប្រកួតដំបូង។ ប្រសិនបើមិនមានការកែលម្អទេនោះ ការរបូតគ្រាប់បាល់របស់ពួកគេនឹងក្លាយជាគោលដៅងាយស្រួលសម្រាប់ខ្សែប្រយុទ្ធវ័យក្មេងរបស់ម្ចាស់ផ្ទះ។

លោក Indra Sjafri គ្រូបង្វឹក U19 ឥណ្ឌូណេស៊ីបញ្ជាក់ថានឹងមានការផ្លាស់ប្ដូរកីឡាករក្នុងការប្រកួតជាមួយ U19កម្ពុជា។ កីឡាករ Arkhan Kaka ប្រហែលជាត្រូវជំនួសដោយ Jens Raven ។ ដូច្នេះ Iqbal Gwijangge ឬកីឡាករសំខាន់ៗផ្សេងទៀតនឹងបែងចែកនាទីលេង។

យ៉ាងណាក៏ដោយ Indra Sjafri បានសង្កត់ធ្ងន់ថា ឥណ្ឌូនេស៊ីមិនមើលស្រាលកម្ពុជាឡើយ។ Indra Sjafri បានស្នើឱ្យកូនក្រុមរបស់គាត់លេងឱ្យបានហ្មត់ចត់ ហើយមានបំណងរកបានបីពិន្ទុក្នុងការប្រកួតនេះ។

Indra Sjafri បាននិយាយថា៖ «យើងមិនត្រូវមើលស្រាលស្ថានភាពណាមួយឡើយ។ ពួកគេយល់យ៉ាងច្បាស់ថានឹងគ្មានកីឡាករដែលមានទំនុកចិត្តខ្លាំងពេកនោះទេ។ ពួកគេទាំងអស់នឹងផ្តោតលើការបញ្ចប់ការប្រកួតនេះឱ្យបានល្អ» ។

«កុំគិតថាវាងាយឱ្យសោះ ពេលប៉ះកម្ពុជា។ ខ្ញុំតែងតែសង្កត់ធ្ងន់ដល់កីឡាករទាំងអស់កុំគិតថាការប្រកួតងាយស្រួល ព្រោះវានឹងធ្វើឲ្យការផ្ដោតអារម្មន៍របស់យើងមិនបានល្អ »។

ads
ads