


Mason Greenwood បានធ្វើដំណើទៅកាន់ប្រទេសបារាំង និងចុះចតនោទីក្រុង Marseille បន្ទាប់ពី Olympique Marseille បានរៀបចំយន្តហោះឯកជនសម្រាប់ការផ្ទេររបស់គាត់។
ខ្សែប្រយុទ្ធរូបនេះ ត្រូវបានទទួលដោយក្រុមអ្នកគាំទ្រ Marseille ដ៏រំភើបដែលបានស្វាគមន៍កីឡាករអង់គ្លេសជាមួយនឹងការស្រែកហ៊ោដ៏ពិសេសមួយ។
កីឡាករវ័យ 22 ឆ្នាំរូបនេះនឹងចាកចេញពីក្លិប Manchester United ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃជាង 30 លានផោន បន្ទាប់ពីបានខ្ចីជើងមួយរដូវកាលនៅក្លិប Getafe ។
Marseille នឹងបង់ប្រាក់ដំបូង 27 លានផោនជាមួយនឹងប្រាក់បន្ថែម 3.2 លានផោនបន្ថែម ហើយ Man United រួមបញ្ចូលលក្ខខណ្ឌលក់ទៅភាគីទី៣ 50% ។