


ខណៈពេលដែល Kylian Mbappe កំពុងត្រៀមខ្លួនបង្ហាញមុខជាកីឡាករថ្មីរបស់ Real Madrid ហើយអាវរបស់គាត់កំពុងដាក់លក់ជាបណ្ដើរៗនោះ គ្រួសាររបស់គាត់កំពុងមមាញឹកទិញក្លិបបាល់ទាត់នៅប្រទេសបារាំង។
ខ្សែប្រយុទ្ធឆ្នើមរូបនេះអាចចូលរួមជាមួយ Stade Malherbe Caen មុនពេលចុះហត្ថលេខាជាមួយ AS Monaco ។ ឥឡូវនេះ យោងតាម RMC Sport ត្រកូល Mbappe កំពុងសម្លឹងរកការបណ្តាក់ទុននៅក្នុងក្រុមលីគលំដាប់ទី២បារាំងមួយនេះ។
ហេតុអ្វី? ដោយសារតែពួកគេអាចធ្វើបាន។ មហិច្ឆតារបស់ក្រុមហ៊ុន KM7 ដែលគ្រប់គ្រងដោយម្តាយរបស់គាត់ឈ្មោះ Fayza Lamari គឺចង់ឱ្យក្រុមហ៊ុនរីកលូតលាស់ និងពង្រីកការវិនិយោគ ឱ្យស្រដៀងទៅនឹងយុទ្ធសាស្រ្តពង្រីករបស់ក្រុមហ៊ុនអាមេរិក។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ពណ៌របស់ក្លិបមួយនេះស្រដៀងពណ៌អាវក្លិបមយយនៅតំបន់ Catalonia ។