ads
ads
លោក Southgate ពន្យល់ពីមូលហេតុឱ្យ Palmer អង្គុយបម្រុងហើយចាំប្ដូរចូលចុងម៉ោង
០២-កក្កដា-២០២៤

Cole Palmer មិនមានឈ្មោះក្នុងជម្រើសដំបូង XI សម្រាប់ក្រុមជម្រើសជាតិអង់គ្លេសក្នុង Euros រដូវក្តៅនេះទេ បើទោះបីជាក្រុមមានទម្រង់លេងមិនសូវល្អក៏ដោយ។

គាត់តែងតែជាកីឡាករនាំលេងដ៏សំខាន់នៅពេលណាគាត់​ត្រូវប្ដូរចូល ហើយលោក Gareth Southgate មិនមានបំណងឱ្យគាត់​លេងក្នុងជម្រើស១១នាក់នោះទេ។

លោក Southgate បានឆ្លើយតបនៅពេលត្រូវបានសួរថាហេតុអ្វីបានជាគាត់ឱ្យ Palmer អង្គុយកៅអីបម្រុង៖ “គាត់អាចធ្វើឲ្យក្រុមគូប្រកួតបាត់បង់តុល្យភាព»។

«គាត់អាចកែប្រែការ​ប្រកួតបាន។ ជាការពិត! នៅពេលអ្នកចូលលេងពេលក្រុមគូប្រកួតកំពុងនឿយហត់ វាជាឱកាសសម្រាប់គាត់គ្រប់គ្រងការប្រកួត ហើយគាត់​ក៏អាចលេងក្នុងនាមជាកីឡាករជម្រើសដំបូងផងដែរ។»

 

ads
ads