(English) យោងតាម គេហទំព័រ Transfermarkt.com ចេញផ្សាយកាលពីថ្ងៃទី១៣ វិច្ឆិកា ២០២៥ បានឲ្យដឹងថា ប្រទេសអង់គ្លេសឈរលំដាប់កំពូលមានកីឡាករទាត់សរុប ថ្លៃបំផុតនៅលើពិភពលោក។ ប្រភពដដែលនោះបានគូសបញ្ជាក់ថា ប្រទេសអង់គ្លេស មានកីឡាករសរុបចំនួន១៦៧៥នាក់ ដែលមានតម្លៃទីផ្សារសរុបជាង ៥,៩៧ពាន់លានដុល្លារ។ ប្រទេសប្រេស៊ីលជាប់ចំណាត់ថ្នាក់លេខពីរ ដោយមានកីឡាករចំនួន២៧៤០នាក់ ជាមួយនឹងតម្លៃទីផ្សារសរុបចំនួន៥,៧៩ ពាន់លានដុល្លារ នាំមុខប្រទេសអេស្ប៉ាញចំណាត់ថ្នាក់លេខ៣ ជាមួយនឹងកីឡាករសរុប ៤០២២ តម្លៃ ជាង ៥,៥២ពាន់លានដុល្លារ។

ទោះបីប្រទេស ប្រទេសអង់គ្លេស មិនបានឈ្នះការប្រកួតអន្តរជាតិដ៏សំខាន់អស់រយៈពេលជិត៦០ឆ្នាំមកហើយក៏ដោយ ក៏ប្រទេសនេះមានកីឡាករដែលមានទេពកោសល្យជាច្រើន ខណៈមានកីឡាករបួននាក់សុទ្ធតែមានតម្លៃជាង១០០លានដុល្លារ ឬខ្ពស់ជាងនេះ។ ជាឧទាហរណ៍Jude Bellingham គឺជាកីឡាករអង់គ្លេសដែលមានតម្លៃបំផុតជាង ២០០លានដុល្លារ៕