(English) នៅក្នុងបទសម្ភាសន៍មួយនៅឯកិច្ចប្រជុំទេសចរ Tourise Summit ក្នុងទីក្រុង Riyadh ថ្ងៃអង្គារ កំពូលខ្សែប្រយុទ្ធលើលោក Cristiano Ronaldo បាននិយាយកាលពីថា៖ ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកលើកទីប្រាំ ៦ នៅឆ្នាំក្រោយ ក្នុងវ័យ៤១ ឆ្នាំ នឹងក្លាយជាការប្រកួតចុងក្រោយរបស់ខ្ញុំ។ នេះយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP កាលពីថ្ងៃពុធទី ១២ វិច្ឆិកា ២០២៥។
នៅពេលសួរថាតើព្រឹត្តិការណ៍ World Cup ២០២៦ នឹងក្លាយជាការប្រកួតចុងក្រោយឬអត់? Ronaldo បាននិយាយថា បាទ ពិតណាស់។ ខ្ញុំនឹងមានអាយុ៤១ឆ្នាំ ហើយខ្ញុំគិតថា វាជាពេលវេលានៅក្នុងការប្រកួតដ៏ធំចុងក្រោយ។ បុរសវ័យ៤០ឆ្នាំរូបនេះ ដែលរកបាន៩៥៣គ្រាប់សម្រាប់ក្លឹប និងប្រទេស ក៏បាននិយាយផងដែរថា គាត់នឹងចូលនិវត្តន៍ពីអាជីពបាល់ទាត់ទាំងស្រុងក្នុងរយៈពេលមួយឬពីរឆ្នាំខាងមុខនេះ។ ព្រឹត្តិការណ៍ World Cup ឆ្នាំក្រោយ ដែលរៀបចំដោយសហម្ចាស់ផ្ទះបីគឺ កាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក នឹងជាព្រឹត្តិការណ៍លើកទី៦របស់ Ronaldoសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក។

Ronaldo ដែលកំពុងលេងឲ្យ ក្លឹបបាល់ទាត់អារ៉ាប៊ីសាអូឌីតAl-Nassr គឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេគ្រប់ពេលសម្រាប់ក្រុមបុរសអន្តរជាតិ ដោយរកបាន១៤៣គ្រាប់ ខណៈពេលដែលគាត់បន្តស្វែងរកគ្រាប់បាល់អាជីពចំនួន១០០០គ្រាប់។ Ronaldo និងគូប្រជែងដ៏អស្ចារ្យរបស់គាត់គឺ Lionel Messi កំពុងតែឆ្ពោះទៅកាន់ពានរង្វាន់បាល់ទាត់ពិភពលោកលើកទីប្រាំមួយរបស់ពួកគេ។ នោះនឹងបំបែកកំណត់ត្រាជាមួយកីឡាករដ៏អស្ចារ្យរបស់អាល្លឺម៉ង់ Lothar Matthäus ដែលបានលេងនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនីមួយៗចាប់ពីឆ្នាំ១៩៨២ ដល់១៩៩៨៕