(English) ចាប់តាំងពីរដូវក្តៅឆ្នាំ ២០២៤ មកទល់នឹងបច្ចុប្បន្ននេះក្លឹបបាល់ទាត់អង់គ្លេសចំនួន ៥២ នៅក្នុងលីគកំពូលទាំងបួន បានផ្លាស់ប្តូរគ្រូបង្វឹករបស់ពួកគេក្នុងចំណោមក្លឹបចំនួន ៩៤។នេះបើយោងតាមរបាយការណ៍មួយដែលត្រូវបាន គេហទំព័រ m.allfootballapp.comដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃចន្ទទី១០វិច្ឆិកា ២០២៥។

របាយការណ៍ដដែលនោះបានបង្ហាញថា ក្នុងចំណោមក្លិបទាំង ៥២ នោះមានក្លិបចំនួន ២៣ បានផ្លាស់ប្តូរគ្រូបង្វឹករបស់ពួកគេច្រើនជាងម្តង ។ ជាឧទាហរណ៍ចុងក្រោយបំផុតគឺក្លិប Wolves បន្ទាប់ពីបណ្តេញលោក Pereira ចេញពីតំណែងក្រោយពីដឹកនាំបាន ១១ ខែ។ ក្រុម Southampton កំពុងស្ថិតក្នុងការផ្លាស់ប្តូរអ្នកចាត់ការលើកទីបីរបស់ពួកគេក្នុងរយៈពេល ១៨ ខែបន្ទាប់ពីការចាកចេញរបស់លោក Still។
ដោយផ្អែកលើទិន្នន័យប្រវត្តិសាស្ត្រសម្រាប់ការ បណ្តេញចេញតាមខែនីមួយ ក្លឹបនានាក្នុងក្របខ័ណ្ឌ Premier League ឥឡូវនេះកំពុងស្ថិតនៅលើផ្លូវបង្កើតកំណត់ត្រាថ្មីមួយសម្រាប់រដូវកាលតែមួយ ដោយមានការផ្លាស់ប្តូរគ្រូបង្វឹកលើសពីចំនួនសរុប ១៤នាក់ ក្នុងឆ្នាំ២០២២-២៣ ជាមួយនឹងការផ្លាស់ប្ដូរចំនួន ១២នាក់បន្ថែមទៀតដែលត្រូវបានព្យាករណ៍ក្នុងអត្រាបច្ចុប្បន្នចាប់ពីពេលនេះរហូតដល់ចុងបញ្ចប់នៃយុទ្ធនាការ។

ជាការកត់សម្គាល់ ខែវិច្ឆិកា និងខែធ្នូ គឺជាខែដែលពេញនិយមបំផុតសម្រាប់ការផ្លាស់ប្តូរគ្រូបង្វឹកដែលបង្ហាញថារដូវកាលបណ្តេញចេញទើបតែចាប់ផ្តើម ទោះបីជាគ្រូបង្វឹកបួននាក់ត្រូវបានបណ្តេញចេញរួចហើយនៅអាណត្តិនេះក៏ដោយ៕