ads
(English) Yamal ក្លាយជាកីឡាករវ័យក្មេងបំផុតក្នុងក្រុម FIFPRO ២០២៥
០៤-វិច្ឆិកា-២០២៥

(English) Lamine Yamal កីឡាករវ័យក្មេង របស់Barcelona បានក្លាយជាកីឡាករវ័យក្មេងបំផុតត្រូវបានបញ្ចូលក្នុងក្រុមសហព័ន្ធកីឡាករបាល់ទាត់អាជីពអន្តរជាតិប្រចាំឆ្នាំហៅកាត់ថា FIFPRO រួមនឹងកីឡាករប្រាំនាក់ផ្សេងទៀតមកពីក្រុមដែលឈ្នះពានរង្វាន់ Champions League របស់ Paris Saint-Germain ក៏បានធ្វើការជ្រើសរើសផងដែរ។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​AP កាលពីថ្ងៃអង្គារទី ៤ វិច្ឆិកា ២០២៥។

កីឡាករ Yamal វ័យ១៨ ឆ្នាំ ជាប់ចំណាត់ថ្នាក់លេខពីរ ទទួលបានសំឡេងឆ្នោតគាំទ្រចំនួន១០១៦៧ តាមពីក្រោយអ្នកចាំទី Gianluigi Donnarumma ដែលបានផ្លាស់ពី PSG ទៅ Manchester City ទទួលបានសំឡេងឆ្នោតច្រើនជាងគេគឺចំនួន១៣៦០៩ ពីសន្លឹកឆ្នោតជាង២០០០០ ដែលត្រូវបានផ្ញើដោយកីឡាករជុំវិញពិភពលោក។

FIFPRO បានជ្រើសរើសកីឡាករឆ្នើមពិភពលោក ១១នាក់រយៈពេល២០ ឆ្នាំ ហើយកីឡាករវ័យក្មេងបំផុតមុនដែលចូលក្នុងបញ្ជីគឺ Kylian Mbappé ដែលមានអាយុ ១៩ ឆ្នាំនៅពេលដែលគាត់ត្រូវបានបោះឆ្នោតឱ្យចូលក្នុងក្រុមក្នុងឆ្នាំ២០១៨ បន្ទាប់ពីជួយបារាំងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក។

កីឡាករ Mbappé ត្រូវបានបញ្ចូលម្តងទៀតនៅឆ្នាំនេះជាលើកទីប្រាំមួយ ហើយត្រូវបានចូលរួមដោយមិត្តរួមក្រុម Real Madrid របស់គាត់គឺ Jude Bellingham។ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះក្រុមកីឡាករបាល់ទាត់ពិភពលោក FIFPRO Men’s World XI Gianluigi Donnarumma (Paris Saint-Germain/Manchester City, អ៊ីតាលី); Achraf Hakimi (Paris Saint-Germain, ម៉ារ៉ុក), Virgil van Dijk (Liverpool, ហូឡង់), Nuno Mendes (Paris Saint-Germain, ព័រទុយហ្គាល់); Vitinha (Paris Saint-Germain, ព័រទុយហ្គាល់), Pedri (Barcelona, ​​អេស្ប៉ាញ), Jude Bellingham (Real Madrid, អង់គ្លេស), Cole Palmer (Chelsea, អង់គ្លេស); Lamine Yamal (Barcelona, ​​អេស្ប៉ាញ), Kylian Mbappé (Real Madrid, បារាំង), Ousmane Dembélé (Paris Saint-Germain, បារាំង)៕

ads