(English) គ្រូបង្វឹករបស់ក្លិប Real Madrid លោក Xabi Alonso បានបញ្ជាក់ថា៖ លោកមិនចង់ហ្វឹកហាត់កីឡាករនៅកីឡដ្ឋាន Anfield មុនការប្រកួត UEFA Champions League ទល់នឹង Liverpool នៅរាត្រីថ្ងៃពុធ។ ជាធម្មតា ក្រុមបាល់ទាត់ត្រូវបានអនុញ្ញាតឱ្យមានវគ្គហ្វឹកហាត់ចុងក្រោយមុនការប្រកួត Champions League នៅកីឡដ្ឋានគូប្រកួតរបស់ពួកគេ។

ផ្ទុយទៅវិញលោក Xabi Alonso បែរជាមិនចង់ឱ្យក្រុមរបស់លោកហ្វឹកហាត់នៅ Anfield ដោយសម្អាងទៅលើហេតុផលថា “យើងមិនចង់ឱ្យកាមេរ៉ាចំនួន ២០០ថតយើងទេ”។យើងនឹងមិនហ្វឹកហាត់នៅ Anfield ទេ។ យើងចង់ហ្វឹកហាត់នៅក្នុងកន្លែងផ្ទាល់ខ្លួនរបស់យើង។ ការលើកឡើងបែបនេះមានន័យថា Real Madrid នឹងធ្វើការហ្វឹកហាត់ក្រុមរបស់ពួកគេនៅទីក្រុងម៉ាឌ្រីដ មុនការប្រកួតក្រៅដីដ៏សំខាន់របស់ពួកគេទល់នឹងក្រុមជើងឯក Premier League៕
