ads
(English) Napoli ដង្ហែររូបសំណាកលោក Maradona
៣១-តុលា-២០២៥

(English) ក្លឹបបាល់ទាត់អ៊ីតាលី Napoli បានដង្ហែររូបសំណាកអតីតកីឡាករ Diego Maradona ក្នុងឱកាសគម្រប់ខួបកំណើត៦៥ ឆ្នាំរបស់គាត់។  កីឡាករអាហ្សង់ទីន ដែលបានឆ្លាក់ឈ្មោះរបស់គាត់នៅក្នុងប្រវត្តិសាស្ត្រក្លឹប Napoli បន្ទាប់ពីលោកជួយឲ្យក្លឹបឈ្នះពានរង្វាន់ Serie A អ៊ីតាលីក្នុងឆ្នាំ១៩៨៧ និង១៩៩០ ត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយថាជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតម្នាក់គ្រប់ពេលវេលា។ រូបសំណាករបស់ Maradona ដែលបានស្លាប់ដោយសារគាំងបេះដូងក្នុងឆ្នាំ២០២០ ត្រូវបានយកចេញពីសារមន្ទីរ Maradona សម្រាប់ដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃនៃទីក្រុងនៅក្នុងឱកាសខួបកំណើត៦៥របស់គាត់។

លោក Massimo Vignati ម្ចាស់សារមន្ទីរ Maradona បាននិយាយថា លោក Diego មិនទាន់ស្លាប់ទេ។ រូបកាយរបស់គាត់បានស្លាប់ទៅ ប៉ុន្តែព្រលឹងរបស់គាត់ស្ថិតនៅជាមួយយេីងជានិច្ច ក្នុងបេះដូងមនុស្សទាំងអស់ដែលស្រឡាញ់គាត់។ ខ្ញុំបានប្រារព្ធខួបកំណើតរបស់លោក Diego អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ លោក Diego តែងតែមានវត្តមាន។ ហើយរឿងដ៏ស្រស់ស្អាតនោះគឺថា លោក Diego ជាកម្មសិទ្ធិរបស់អ្នកគាំទ្រNapoli»  អ្នកគាំទ្រ Napoli បានចងចាំពីឥទ្ធិពលរបស់លោក Maradona ទៅលើជីវិតរបស់ជនជាតិអ៊ីតាលី។ អ្នកក្រុងNapoli ម្នាក់បាននិយាយថា​លោក Diego គឺជាមនុស្សឯកភាព។ គាត់បាននាំមនុស្សមកជួបជុំគ្នា សូម្បីតែអ្នកដែលមកពីភាគខាងជើងដែលប្រឆាំងនឹងយើងក៏ដោយ៕

ads