 
                             
                             
                                    (English) យោងតាមស្ថិតិថ្មីចុងក្រោយបំផុតរបស់ Premier League ដែលត្រូវបានគេហទំព័រ Givemesports.com ដកស្រង់យកមកចុះផ្សាយបានឲ្យដឹងថា៖ Peter Schmeichel ត្រូវបានគេចាត់ទុកថាជាកីឡាករចាំទីល្អបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់លីគកំពូលអង់គ្លស។ អ្នកចាំទីសញ្ជាតិដាណឺម៉ាកធ្លាប់លេងឲ្យក្លឹបបាល់ទាត់ចំនួន៣គឺក្លឹប Manchester united ,Aston Villa និង Manchester City។

គាត់ធ្លាប់បង្ហាញវត្តមានបាន៣១០ប្រកួតនិងរក្សាបាល់មិនឲ្យចូលទី(Clean Sheets)បាន១២៨ប្រកួត។ ឥទ្ធិពលរបស់ Peter Schmeichel ទៅលើ Premier League គឺមិនអាចប្រៀបផ្ទឹមបាន។ វត្តមានដ៏គួរឱ្យខ្លាចរបស់គាត់ វិធីសាស្រ្តដ៏ក្លាហាន និងការសង្គ្រោះបាល់ដ៏អស្ចារ្យ ក្នុងអំឡុងទសវត្សរ៍ទី៩០ នៅជាមួយMan United។ ការឈ្នះពានរង្វាន់បីក្នុងប្រវត្តិសាស្ត្រក្នុងឆ្នាំ១៩៩៩ ធ្វើឱ្យគាត់ក្លាយជាអ្នកចាំទីដ៏អស្ចារ្យបំផុតដែលមិនអាចប្រកែកបានក្នុងប្រវត្តិសាស្ត្រ Premier League។
ជាមួយគ្នានេះដែរកាលពីឆ្នាំ២០០១ Schmeichel បានឈ្នះការស្ទង់មតិសាធារណៈមួយដែលរៀបចំដោយកាសែត Reuters ដែលក្នុងនោះអ្នកចូលរួមភាគច្រើនជាង ២០ម៉ឺននាក់បានបោះឆ្នោតឱ្យគាត់ជាអ្នកចាំទីដ៏ល្អបំផុតដែលមិនធ្លាប់មាន នាំមុខ Lev Yashin និង Gordon Banks។ ទន្ទឹមនឹងនេះ ក្នុងឆ្នាំ២០០៣ Schmeichel ត្រូវបានបញ្ចូលទៅក្នុងសាលកិត្តិនាមបាល់ទាត់អង់គ្លេស ដើម្បីទទួលស្គាល់ឥទ្ធិពលរបស់គាត់ទៅលើការប្រកួតអង់គ្លេស។ ចំណែកកីឡាករចាំទីល្អ២រូបផ្សេងទៀតរួមមានៈ ១-Petr Cech ក្លឹប Chelsea ,Arsenal វត្តមានប្រកួត ៤៣៣ Clean Sheets ២០២។ ២-Edwin Van de Sar ក្លឹប Man Utd ,Fulham វត្តមានប្រកួត ៣១៣ Clean Sheets ១៣២។