(English) ខ្សែប្រយុទ្ធ Son Heung-Min របស់ក្រុម Los Angeles FC បានក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតទីពីរបន្ទាប់ពី Lionel Messi របស់ក្រុម Inter Miami។ កីឡាករសញ្ជាតិកូរ៉េរូបនេះ បានចុះហត្ថលេខាកាលពីរដូវក្តៅជាមួយក្លឹបបាល់ទាត់អាមេរិក ដោយទទួលបានប្រាក់ខែនិងបំណាច់ឆ្នាំសរុបជាង១១លានដុល្លារ ។

Son បានចូលរួមជាមួយ LAFC កាលពីខែសីហា បន្ទាប់ពីលេងឱ្យក្រុម Tottenham អស់រយៈពេលជាងមួយទសវត្សរ៍ ។ គាត់ស៊ុតបាល់បានប្រាំបួនគ្រាប់ក្នុងការប្រកួត MLS ចំនួន១០ លើក។ Messi ទទួលបានប្រាក់ខែប្រចាំឆ្នាំ ១២លានដុល្លារ និងមានប្រាក់បំណាច់សរុបជាង២០លានដុល្លារពីក្រុម Inter Miami។ ក្រុម Miami បាននិយាយកាលពីសប្តាហ៍មុនថា Messi បានយល់ព្រមលើកិច្ចព្រមព្រៀងថ្មីរហូតដល់ឆ្នាំ២០២៨។
ការបន្ថែមគួរឱ្យកត់សម្គាល់ផ្សេងទៀតទៅក្នុងលីគក្នុងអំឡុងពេលទីផ្សារចុះហត្ថលេខារដូវក្តៅរួមមានខ្សែបម្រើស្លាប Hirving “Chucky” Lozano របស់ San Diego ($6 លាន/$7,633,333), ខ្សែបម្រើស្លាប Jonathan Bamba របស់ Chicago ($5 លាន/$5,581,806), ខ្សែបម្រើ Nico Fernández របស់ New York City ($3.65 លាន), ខ្សែបម្រើស្លាប Kristoffer Velde របស់ Portland ($2.28 លាន/$3,027,000), ខ្សែបម្រើស្លាប Wilfried Zaha របស់ Charlotte ($2,666,667/$2,751,667)៕