(English) Lionel Messi ដែលបានចំណាយរយៈពេលពីរទសវត្សរ៍ក្នុងអាជីពបាល់ទាត់ បាននិយាយថាខ្ញុំសង្ឃឹមថានឹងបានលេងនៅព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ នៅអាមេរិកខាងជើង ប៉ុន្តែបានទទួលស្គាល់ថាអាយុ និងកាយសម្បទារបស់គាត់ក្នុងការការពារតំណែងជើងឯកឆ្នាំ២០២២ ស្ថិតក្នុងភាពសង្ស័យ។ កីឡាករអាហ្សង់ទីនដ៏អស្ចារ្យរូបនេះទើបតែបានបន្តកិច្ចសន្យាថ្មីជាមួយក្រុម Inter Miami លីគកំពូលអាមេរិករហូតដល់ឆ្នាំ២០២៨ ដែលជាសញ្ញាបង្ហាញថាគាត់មិនទាន់ពិចារណាចូលនិវត្តន៍នៅឡើយទេ ទោះបីជាគាត់មានអាយុ៣៩ ឆ្នាំនៅខែមិថុនាក្រោយក៏ដោយ។

ថ្លែងទៅកាន់ NBC News ម្ចាស់ពានរង្វាន់ឈ្នះ Ballon d’Or ប្រាំបីសម័យកាលបាននិយាយថាខ្ញុំនឹងចំណាយពេលនៅឆ្នាំក្រោយដើម្បីវាយតម្លៃស្ថានភាពរាងកាយរបស់ខ្ញុំ មុនពេលសម្រេចចិត្តថាតើត្រូវទៅចូលរួមប្រកួតបាល់ទាត់ពិភពលោក២០២៦ដែរឬអត់។ វាជាអ្វីដែលមិនធម្មតាដែលអាចចូលរួមក្នុងព្រឹត្តិការណ៍ World Cup ហើយខ្ញុំពិតជាចង់ចូលរួមណាស់។ប្រធានក្រុមអាហ្សង់ទីនរូបនេះបាននិយាយនៅក្នុងបទសម្ភាសន៍ដែលបានចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា។
ខ្ញុំចង់នៅទីនោះ ដើម្បីមានសុខភាពល្អ និងក្លាយជាផ្នែកសំខាន់មួយក្នុងការជួយក្រុមរបស់ខ្ញុំ ប្រសិនបើខ្ញុំនៅទីនោះ។ខ្ញុំនឹងវាយតម្លៃរឿងនោះជារៀងរាល់ថ្ងៃ នៅពេលដែលខ្ញុំចាប់ផ្តើមការប្រកួតមុនរដូវកាលឆ្នាំក្រោយជាមួយ Inter ហើយរង់ចាំមើលថាតើខ្ញុំពិតជាអាចលេងបាន១០០ ភាគរយឬអត់) ប្រសិនបើខ្ញុំអាចមានប្រយោជន៍ ហើយបន្ទាប់មកធ្វើការសម្រេចចិត្ត»៕