(English) UEFA បានប្រកាសកាលពីថ្ងៃអង្គារថាអង់គ្លេសឈរចំណាត់ថ្នាក់កំពូលតារាងរបស់ UEFA Fair Play (លេងដោយយុត្តិធម៌) ទាំងក្រុមជម្រើសជាតិ និងក្លឹបក្នុងការប្រកួតបាល់ទាត់អឺរ៉ុបកាលពីរដូវកាលមុន។ UEFA បានវាយតម្លៃក្រុមអង់គ្លេសនៅទូទាំងការប្រកួតចំនួន២៤១លើកដែលបានលេងកាលពីរដូវកាលមុន ដោយផ្តល់ពិន្ទុសរុបជាមធ្យមនាំមុខក្រុមនិងលីគបាល់ទាត់ស្លូវ៉ាគីដែលឈរនៅលំដាប់ទីពីរ និងហ្វាំងឡង់ឈរលំដាប់ទីបី។ UEFA ផ្តល់រង្វាន់ចំនួន៥៨០០០ ដុល្លារ ដល់អ្នកឈ្នះទាំងបីនាក់ ដើម្បីបរិច្ចាគទៅ ក្លឹបស្ម័គ្រចិត្ត ឬក្លឹបអាជីពដែលពួកគេជ្រើសរើសសម្រាប់គម្រោងលេងដោយយុត្តិធម៌ ឬការគោរព។

សម្រាប់ការវាយតម្លៃការប្រកួតនីមួយៗ UEFA បានបញ្ជូនប្រតិភូម្នាក់ទៅវាយតម្លៃក្រុមនានាដោយផ្អែកទៅលក្ខខណ្ឌធំៗចំនួនប្រាំរួមមាន៖ កាតក្រហម កាតលឿង ការគោរពចំពោះគូប្រកួត ការគោរពចំពោះអាជ្ញាកណ្តាល អាកប្បកិរិយារបស់មន្ត្រីក្រុម និងអាកប្បកិរិយារបស់អ្នកទស្សនា។ សៀវភៅច្បាប់របស់ UEFA បង្ហាញពីពិន្ទុវិជ្ជមានសម្រាប់ ការជួយគូប្រកួតដែលរងរបួសនិង ការជូនដំណឹងដល់អាជ្ញាកណ្តាលថាតើការទាត់ជ្រុង ឬការបោះបាល់គួរតែទៅក្រុមម្ខាងទៀត” ខណៈពេលដែលពិន្ទុទាបសម្រាប់ឧប្បត្តិហេតុរួមទាំងការខ្ជះខ្ជាយពេលវេលា ការលេង និងការក្លែងធ្វើរបួសបូករួមទាំង ការញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នាយ៉ាងច្រើន។
នៅក្នុងចំណាត់ថ្នាក់អ្នកទស្សនាដែលមានអាកប្បកិរិយាល្អបំផុត អ្នកគាំទ្រកោះហ្វារ៉ូស្ថិតនៅលំដាប់កំពូល បន្ទាប់មកដោយម៉ុលដាវី និងកាហ្សាក់ស្ថាន។ ក្រុម និងអ្នកគាំទ្ររបស់ប្រទេសអាល់បានីស្ថិតនៅលំដាប់ចុងក្រោយនៅក្នុងតារាង។ UEFA បាននិយាយថា ប្រទេសម៉ុលដាវីក៏ជាប្រទេសដែលមានភាពប្រសើរឡើងបំផុតផងដែរទាក់ទងនឹងពិន្ទុលេងដោយយុត្តិធម៌រួមរបស់ខ្លួន៕
ប្រភព៖ AP