(English) អតីតប្រធានសមាគម និងគ្រូបង្វឹកក្រុមជម្រើសជាតិចិន ជាប់បម្រាមមួយជីវិត
២៩-មករា-២០២៦

(English) សមាគមបាល់ទាត់ចិន CFA កាលពីថ្ងៃព្រហស្បតិ៍ទី ២៩មករា ឆ្នាំ២០២៦ បាននិយាយថា៖ អតីតប្រធានសមាគមគឺលោក Chen Xuyuan និងអតីតគ្រូបង្វឹកក្រុមជម្រើសជាតិលោក Li Tie ដែលស្ថិតក្នុងចំណោមមនុស្ស ៧៣ នាក់ដែលត្រូវបានកាត់ទោសមិនឱ្យធ្វើសកម្មភាពទាក់ទងនឹងបាល់ទាត់អស់មួយជីវិត ពីបទកំណត់លទ្ធផលប្រកួត។ លោក Chen ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទសូកប៉ាន់ក្នុងឆ្នាំ២០២៤។ បន្ថែមពីនេះ ក្លឹបចំនួន ១៣ រួមទាំងក្លិប Tianjin Jinmen Tiger, Shanghai Shenhua, Shanghai Port និង Beijing Guoan នឹងប្រឈមមុខនឹងការកាត់ពិន្ទុ និងពិន័យជាប្រាក់ក្នុងរដូវកាល២០២៦។

យោងតាមកាសែតប្រចាំថ្ងៃ Global Times ដែលគ្រប់គ្រងដោយរដ្ឋ Shanghai Shenhua និង Tianjin Jinmen Tiger ត្រូវបានពិន័យជាប្រាក់ចំនួន 1 លានយ័ន (ប្រហែល១៤៣ ៧៨៨ ដុល្លារ)។ ការហាមឃាត់នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងចុងក្រោយបំផុតរបស់ប្រទេសចិននៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់ខ្លួននៅក្នុងវិស័យបាល់ទាត់។ នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ មនុស្សចំនួន៤៣នាក់ត្រូវបានហាមឃាត់អស់មួយជីវិតពីការចូលរួមក្នុងសកម្មភាពទាក់ទងនឹងបាល់ទាត់សម្រាប់ការលេងល្បែងស៊ីសង និងការកំណត់លទ្ធផលប្រកួត៕