ads
(English) FAM បានដាក់ពាក្យប្តឹងទៅ FIFA ជុំវិញករណីកីឡាករចូលសញ្ជាតិ ៧ នាក់
១៦-តុលា-២០២៥

(English)

សមាគមកីទ្បាបាល់ទាត់ម៉ាឡេស៊ី (FAM) បានអំពាវនាវជាផ្លូវការទៅកាន់ FIFA ទាក់ទងនឹងបញ្ហាឯកសារពាក់ព័ន្ធនឹងកីឡាករ ៧ នាក់ដែលបានទទួលសញ្ជាតិ។ ប្រធានស្តីទី សមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី លោក Datuk Yusoff Mahadi បានបញ្ជាក់ថា៖ ការបណ្តឹងឧទ្ធរណ៍ត្រូវបានដាក់ជូនមុនកាលកំណត់ និងដោះស្រាយដោយមេធាវីអន្តរជាតិ ដែលមានបទពិសោធន៍ខ្លាំងក្នុងបទប្បញ្ញត្តិបាល់ទាត់។

ជាមួយគ្នានេះដែរ លោកក៏បាននិយាយថា៖ «នេះគឺជាឱកាសទីពីររបស់យើង – អ្វីគ្រប់យ៉ាងត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្ននិងហ្មត់ចត់បំផុត»។ គួរជម្រាបថា នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ សហព័ន្ធបាល់ទាត់កីទ្បាបាល់ទាត់ពិភពលោក ឬហៅកាត់ថា FIFA បានពិន័យលើ FAM ជាប្រាក់ចំនួន ៣៥០,០០០  ស្វីសហ្វ្រង់ ប្រហាក់ប្រហែល ៤៤ ម៉ឺនដុល្លារអាម៉េរិក និងព្យួរកីឡាករទាំង ៧ នាក់ ដែលមានដូចជា៖ កីទ្បាករ Palmero, Garces, Holgado, Machuca, Figueiredo, Irazabal និង Hevel មិនឱ្យពាក់ព័ន្ធនឹងបាល់ទាត់រយៈពេល ១២ ខែដោយសារភាពមិនប្រក្រតីនៃឯកសារចូលសញ្ជាតិ៕

ប្រភព៖ Ballthai

ads