

(English) ការលំបាកផ្នែកហិរញ្ញវត្ថុរបស់ក្លិប Barcelona នៅតែជាបញ្ញាចោទដដែល ខណៈដែលក្លិបជំពាក់លុយកីឡាករដែលទិញតាំងពីជាង៣ឆ្នាំមុន ជិត២០០លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយរបស់ពួកគេដែលត្រូវបានគេហទំព័ Tribuna ដកស្រង់យកមកចុះផ្សាយ កាលពីថ្ងៃសុក្រទី១០ ខែតុលា ឆ្នាំ២០២៥។
របាយការណ៍ខាងលើបានបញ្ជាក់ថា៖ ក្លិប Barcelona បានជំពាក់ប្រាក់កីឡាករ៣រូបគឺ Raphinhaជាង៤៨លានដុល្លារទិញពីក្លិប Leeds។ កីឡាករ Robert Lewandowski ជាង២៣លានដុល្លារទិញពី Bayern និង កីឡាករ Jule Kounde ជាង២៨លានដុល្លារ ទិញពីក្លិប Sevilla។ ទោះជាយ៉ាងណាក៏ដោយ Barcelona ក៏ត្រៀមទទួលប្រាក់ចំនួនជាង៧៤លានដុល្លាពីក្លឹបមួយចំនួនដែលជំពាក់ខ្លួនផងដែរ។
ក្លិបទាំងនោះ រួមមាន:
១- ក្លិប FC Porto ជាង៨លានដុល្លារសម្រាប់ក្លិបទិញកីឡាករ Nico Gonzalez។
២- ក្លិប Al Ahli ជាង ៥លានដុល្លារទិញកីឡាករ Franck Kessie។
៣- ក្លិប Shakhtar Donetsk ជំពាក់ជាង៤លានដុល្លារ។
ទោះបីជាស្ថានភាពហិរញ្ញវត្ថុដ៏ស្មុគស្មាញនេះក៏ដោយ ក្លិបកាតាឡាននៅតែបន្តបង្ហាញទំនុកចិត្តលើផែនការស្តារឡើងវិញរបស់ខ្លួន ដោយព្យាករណ៍ថាប្រាក់ចំណូលនឹងលើសពី១ពាន់លានដុល្លារក្នុងរដូវកាលនេះ៕