

(English) យោងតាមការចេញផ្សាយរបស់គេហទំព័រ Givemesport.com កាលពីថ្ងៃទី៧ ខែតុលា ២០២៥ បានឲ្យដឹងថាលោក Gary Neville គឺជាអ្នកវិភាគបាល់ទាត់របស់ប្រទេសអង់គ្លេសដែលទទួលបានប្រាក់ខែប្រចាំឆ្នាំខ្ពស់ជាងគេបំផុតក្នុងចំណោមអ្នកវិភាគ ១០រូប។ លោក Gary Neville ទទួលបានប្រាក់ខែប្រចាំឆ្នាំជាង ១,៤ លានដុល្លារ។ចាប់តាំងពីព្យួរស្បែកជើងពីសមរភូមិវាលស្មៅ លោក Gary Neville កាន់តែមមាញឹកជាងពេលណាៗទាំងអស់ក្នុងការងារទាក់ទងនឹងបាល់ទាត់។ គាត់ បានធ្វើការជាមួយ ITV សម្រាប់ការប្រកួតយូរ៉ូ២០២៤ ។គាត់ក៏ធ្វើការឱ្យក្រុម beIN Sports និងNBCនៅអាមេរិកផងដែរ។នេះយោងតាមប្រវត្តិរូប CV របស់គាត់។
ខាងក្រោមនេះគឺជាអ្នកវិភាគបាល់៩រូបផ្សេងទៀតដែលទទួលបានប្រាក់ខែខ្ពស់កំពូលទាំង១០
២-លោក Jamie Carragherប្រាក់ខែប្រចាំឆ្នាំជាង១,៣លានដុល្លារ។Jamie Carragher គឺជាអ្នកវិភាគបាល់ទាត់ដ៏ល្បីល្បាញបំផុតក្នុងពិភពលោក។លោកបានរីករាយនឹងអាជីពបាល់ទាត់ដ៏អស្ចារ្យនៅលីគកំពូលបាល់ទាត់អង់គ្លេស ដោយបានឈ្នះពានរង្វាន់ Champions League ជាមួយ Liverpool ក្នុងយុទ្ធនាការឆ្នាំ ២០០៤-០៥។គាត់ធ្វើការជាមួយ Sky Sports និង CBS Sports ។
៣-លោក Alan Shearerប្រាក់ខែប្រចាំឆ្នាំជាង៥៨ម៉ឺនដុល្លារ។គាត់គឺជាអ្នកវិភាគរកចំណូលបានច្រើនជាងគេទីពីរសម្រាប់ BBC ។
Shearer គឺជាតួអង្គលេចធ្លោមួយរូបក្នុងកម្មវិធីដែលបានរៀបរាប់ខាងលើ ប៉ុន្តែក៏ចូលចិត្តការផ្សាយតាមទូរទស្សន៍ និងវិទ្យុសម្រាប់ការប្រកួត FA Cup ផងដែរ។ គាត់ក៏ត្រូវបានជួលដោយ Amazon Prime ដើម្បីធ្វើការជាអ្នកផ្តល់យោបល់ និងជាអ្នកវិភាគ។
៣-លោក Rooney ប្រាក់ខែប្រចាំឆ្នាំជាង៥៣ម៉ឺនដុល្លារ។Wayne Rooney បានបង្វែរការចាប់អារម្មណ៍របស់គាត់ទៅជាអ្នកវិភាគ ហើយថ្មីៗនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធំមួយជាមួយ BBC ដើម្បីធ្វើការជាអ្នកវិភាគលើកំណែទម្រង់ Match of the Day ។
៥-លោក Mark Chapmanប្រាក់ខែប្រចាំឆ្នាំជាង៤៣ម៉ឺនដុល្លារ។
៦-លោកស្រី Gabby Loganប្រាក់ខែប្រចាំឆ្នាំជាង២៨ម៉ឺនដុល្លារ។
៧-លោកស្រី Alex Scottប្រាក់ខែប្រចាំឆ្នាំជាង២៦ម៉ឺនដុល្លារ។
៨-លោកMicah Richardsប្រាក់ខែប្រចាំឆ្នាំជាង២៦ម៉ឺនដុល្លារដែរ។
៩-លោកChris Sutton ប្រាក់ខែប្រចាំឆ្នាំជាង២៥ម៉ឺនដុល្លារដែរ។
១០-លោកIan Wright ប្រាក់ខែប្រចាំឆ្នាំជាង២0ម៉ឺនដុល្លារ៕