(English) Trubin ក្លាយជាកីឡាករចាំទី ទី៥ ក្នុងប្រវត្តិសាស្ត្រ UCL
២៩-មករា-២០២៦

(English) នៅថ្ងៃប្រកួតចុងក្រោយនៃវគ្គជម្រុះ UEFA Champions League អ្នកចាំទី Anatoliy Trubin ររបស់ក្លិប Benfica ស៊ុតបញ្ចូលទីបានមួយគ្រាប់នៅម៉ោងបន្ថែម៩០បូក៨ យកឈ្នះ Real Madrid ដោយលទ្ធផល៤-២។ Benfica បានយកឈ្នះ Marseille ដោយគ្រាប់បាល់សំណល់មួយគ្រាប់ ដើម្បីបញ្ចប់នៅលេខរៀងទី ២៤ និងមានសិទ្ធិឡើងទៅវគ្គ play-off ១៦ក្រុមចុងក្រោយ។

យោងតាមស្ថិតិរបស់ Opta ចេញផ្សាយដោយគេហទំព័រ m.allfootballapp.com កាលពីថ្ងៃព្រហស្បតិ៍ទី​២៩ មករា ២០២៦ បានឲ្យដឹងថា អ្នកចាំទី Trubin ដែលជាវីរបុរសស៊ុតបញ្ចូលទីនៅចុងម៉ោងដ៏អស្ចារ្យនេះ បានក្លាយជាអ្នកចាំទីទីប្រាំនៅក្នុងប្រវត្តិសាស្ត្រ Champions League។

អ្នកចាំទីបួននាក់មុនៗដែលរកគ្រាប់បាល់បានរួមមានៈ  Ivan Provedel របស់ក្រុម Lazio (២០២៣-២៤), Vincent Enyeama របស់ក្រុម Hapoel Tel Aviv (២០១០-១១), Sinan Bolat របស់ក្រុម Standard (២០០៩-១០) និង Hans-Jörg Butt ដែលរកគ្រាប់បាល់បានឲ្យក្រុម Hamburger  (២០០០-០១), Leverkusen (២០០១-០២) និង Bayern Munich (២០០៨-០៩) រៀងៗខ្លួន៕