ads
(English) FIFA ពិន័យសហព័ន្ធកីទ្បាបាល់ទាត់អេលសាល់វ៉ាឌ័រ ៦២,៧១៥ ម៉ឺនដុល្លារ ដោសាររឿងមួយនេះ…!
៣០-កញ្ញា-២០២៥

(English) FIFA បានពិន័យលើសហព័ន្ធកីទ្បាបាល់ទាត់អេលសាល់វ៉ាឌ័រ (FESFUT) ចំពោះការប្រកាន់ពូជសាសន៍ និងការរើសអើងពីសំណាក់អ្នកគាំទ្រ អំឡុងពេលការប្រកួតជម្រុះ CONCACAF ជាមួយក្រុមស៊ូរីណាម  សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦។ FESFUT បានប្រាប់ឱ្យដឹងកាលពីថ្ងៃចន្ទថា៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានពិន័យជាទឹកប្រាក់ចំនួន ៦២,៧១៥ម៉ឺនដុល្លារ ចំពោះករណីប្រឆាំងទៅនឹងការរើសអើង ដែលត្រូវបានអនុម័ត។ យ៉ាងណា មុននឹងឈានការពិន័យរឿងខាងលើនេះនៅក្នុងការប្រកួតដែលក្រុមម្ចាស់ផ្ទះគឺក្រុមជម្រើសជាតិអេលសាល់វ៉ាឌ័ បានបរាជ័យក្រោមថ្វីជើងរបស់ស៊ូរីណាម ២-១ កាលពីថ្ងៃទី០៨ ខែកញ្ញាកន្លងទៅ ហើយនៅក្នុងការប្រកួតនោះដែរ អ្នកគាំទ្របានស្រែក និងធ្វើកាយវិការរើសអើងជាតិសាសន៍ និងរើសអើងប្រឆាំងនឹងកីឡាករមកពីប្រទេសអាមេរិកខាងត្បូង។

គួរជម្រាបថា បច្ចុប្បន្ននេះ ក្រុមជម្រើសជាតិស៊ូរីណាម កំពុងឈរនៅកំពូលតារាងក្នុងពូល A  ដោយមាន ៤ ពិន្ទុ សម្រាប់ការប្រកួតជម្រុះដណ្តើមកៅអីឈានទៅ World Cup 2026 នៅតំបន់ CONCACAF ជុំទី ៣ ខណៈដែលក្រុមជម្រើសជាតិអេលសាល់វ៉ាឌ័រ ឈរនៅលេខរៀងទី ២ ដោយមាន ៣ ពិន្ទុ ហើយប៉ាណាម៉ា មាន ២ ពិន្ទុ និងហ្គាតេម៉ាឡា មាន ១ ពិន្ទុ បន្ទាប់ពីលេង ២ ប្រកួតដូចៗគ្នា។ ការប្រកួតបន្ទាប់របស់ក្រុមជម្រើសជាតិអែលសាល់វ៉ាឌ័រ នឹងធ្វើជាម្ចាស់ផ្ទះលេងជាមួយប៉ាណាម៉ា នាថ្ងៃទី១០ ខែតុលា និង ៤ ថ្ងៃបន្ទាប់ជួបជាមួយហ្គាតេម៉ាឡា៕

ប្រភព៖ Reuters

ads