ads
(English) កីឡាការិនីបាល់ទាត់រូបណាទទួលបានប្រាក់ខែខ្ពស់បំផុតលើពិភពលោក?
២០-កញ្ញា-២០២៥

(English) Aitana Bonmatí ខ្សែបម្រើសញ្ជាតិអេស្ប៉ាញដែលបច្ចុប្បន្នកំពុងលេងឱ្យក្លិបបាល់ទាត់ស្ត្រី FC Barcelona និងក្រុមជម្រើសជាតិអេស្ប៉ាញត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡាការិនីឆ្នើម​ម្នាក់​ ក្នុង​វិស័យ​បាល់ទាត់​នារី។ ជាមួយគ្នានេះដែរនាងក៏ត្រូវបានគេចាត់ទុកថាជាកីឡាការិនីដែលមានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ ខ្ពស់ជាងគេបំផុតលើពិភពលោក គឺប្រហែលជាង ១,១លានដុល្លារ។

ចំណែកឯកីឡាការិនីដែលទទួលបានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំខ្ពស់លំដាប់ទី២ក៏មិនទៅណាឆ្ងាយពីប្រទេសអេស្ប៉ាញដែរ គឺបានទៅលេីនាង Alexia Putellas ខ្សែបម្រើកណ្តាលរបស់ក្លឹប FC Barcelona និងជាប្រធានក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ។ Putellas ត្រូវបានគេចាត់ទុកថាជាកីឡាករបាល់ទាត់នារីល្អបំផុតមួយរូបក្នុងពិភពលោក ដោយបានឈ្នះពានរង្វាន់ Ballon d’Or Féminin ក្នុងឆ្នាំ២០២១ និង២០២២ ហើយក្លាយជាស្ត្រីដំបូងគេដែលឈ្នះពានរង្វាន់បាល់ទាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំជាប់ៗគ្នា។

ប្រាក់ខែប្រចាំឆ្នាំរបស់ Putellas ត្រូវបានគេរាយការណ៍ថាមានប្រហែលជាង៨០ម៉ឺនដុល្លារ។ នាងបានចុះកិច្ចសន្យាថ្មីរយៈពេលពីរឆ្នាំជាមួយ Barcelona ក្នុងខែឧសភា ឆ្នាំ២០២៤ដោយរក្សានាងនៅក្លឹបរហូតដល់ឆ្នាំ២០២៦ ជាមួយនឹងជម្រើសបន្តមួយរដូវកាលបន្ថែមទៀត។ ចំណាត់ថ្នាក់ទី៣គឺកីឡាការិនី មកពីក្លិបChelsea និងក្រុមជម្រីសជាតិអូរស្ត្រាលី ទទួលបានប្រាក់បៀរវត្សរ៍ ជាង ៦៣ម៉ឺនដុល្លារ។

ប្រភព៖ EPSN

ads