ads
(English) Erling Haaland ក្លាយ​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​លឿន​បំផុត​នៅ UCL
១៩-កញ្ញា-២០២៥

(English) Erling Haaland តែតបាល់បញ្ចូលទីបានមួយគ្រាប់នៅនាទី ៥៦ ក្នុងការបើកឆាកប្រកួត Champions League ជួយឲ្យក្លិប Man Cityឈ្នះ Napoli ដោយលទ្ធផល២-០ ដើម្បីបង្កើតប្រវត្តិសាស្ត្រថ្មីបន្ថែមទៀត។ ប្រវត្តិសាស្ត្រថ្មីរបស់ Haaland ក៏ដោយសារតែឥឡូវនេះបានក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីបាន ៥០ គ្រាប់ក្នុងក្របខណ្ឌ Champions League ដែលមានចំនួនប្រកួតតិចជាងគេបំផុត។ នេះគឺជាគ្រាប់ទី ៥០ របស់កីឡាករន័រវេសក្នុងក្របខណ្ឌ Champions League ខណៈដែលរូបគេបានចំណាយពេលត្រឹមតែ ៤៩ ប្រកួតប៉ុណ្ណោះដើម្បីឈានដល់ដំណាក់កាលដ៏សំខាន់នេះ។

Haaland បានបំបែកកំណត់ត្រាចាស់របស់អតីតខ្សែប្រយុទ្ធ Manchester United និង Real Madrid គឺកីឡាករ Ruud van Nistelrooy ដែលបានចំណាយពេល ៦២ ប្រកួតដើម្បីឈានដល់ចំនុចនេះ។ ស្ថិតនៅក្នុងវ័យ២៥ ឆ្នាំ Haaland មើលទៅមានសមត្ថភាពតាមពីក្រោយកំណត់ត្រារបស់ Cristiano Ronaldo ដែលជាអ្នកគ្រាប់បាល់បានច្រីនគ្រប់ពេលនៃការប្រកួត Champions League គឺ១៤១គ្រាប់។ ជាមួយគ្នានេះដែរ លោក Guardiola សរសើរ Haaland ថា រដូវកាលនេះគាត់ល្អជាងពេលណាទាំងអស់ យើងចង់ឱ្យគាត់ស៊ុតបញ្ចូលទី និងជួយយើងឈ្នះពាន៕

ads