ads
(English) អេស្ប៉ាញផ្តួលអាហ្សង់ទីន ឈរចំណាត់ថ្នាក់កំពូលតារាង FIFA
១៩-កញ្ញា-២០២៥

(English) ក្រុមជម្រើសជាតិអេស្ប៉ាញ  បានឆក់យកតំណែងកំពូលតារាងពីអាហ្សង់ទីន នៅក្នុងតារាងចំណាត់ថ្នាក់ FIFA ២០២៥ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ។ នេះគឺជាការនាំមុខលើកដំបូងរបស់គោជល់ ចាប់តាំងពីត្រូវបានទម្លាក់ពីជើងឯកបាល់ទាត់ពិភពលោកក្នុងខែមិថុនា ឆ្នាំ២០១៤។

ការចាប់ផ្តើមឈ្នះពីរប្រកួតរបស់អេស្ប៉ាញក្នុងវគ្គជម្រុះ World Cup ២០២៦ ក្នុងខែនេះទៅលើក្រុមជម្រីសជាតិតួកគី និងប៊ុលហ្គារី – បានធ្វើឲ្យម្ចាស់ជើងឯកអឺរ៉ុបឡើងពីចំណាត់ថ្នាក់លេខ ២មកឈរតំណែងកំពូលតារាងនិងបានទម្លាក់ម្ចាស់ជើងឯក World Cup ឆ្នាំ២០២២  អាហ្សង់ទីនមកលេខបីវិញ។ ការចាញ់របស់អាហ្សង់ទីនក្នុងវគ្គជម្រុះ World Cup ជាមួយប្រទេសអេក្វាឌ័រ ធ្វើឱ្យបារាំងឡើងមកលេខ២។

ចំណែកឯក្រុមអង់គ្លេស​នៅ​លេខ​៤ដដែល ខណៈ​ព័រទុយហ្គាល់​ឡើង​ទៅ​លេខ​៥​ក្នុង​ការ​ដោះដូរ​ជាមួយ​ប្រេស៊ីល ដែល​ចាញ់​មួយ​ប្រកួត​ជាមួយ​បូលីវី។ ម៉ារ៉ុក នៅលេខ១១គឺជាក្រុមល្អបំផុតក្នុងចំណោមប្រទេសអាហ្រ្វិក ហើយជប៉ុនបាននាំមុខគេនៅអាស៊ីនៅលេខ១៩ ។ អ្នកទាំងពីរមានកៅអីចូលលេង World Cup រួចហើយ៕

ប្រភព៖ AP

ads