ads
(English) Salah ក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រ Champions League
១៨-កញ្ញា-២០២៥

(English) Salah ខ្សែប្រយុទ្ធក្លិបហង្សក្រហម Liverpool បានបង្កើតកំណត់ត្រាថ្មីដ៏អស្ចារ្យនៅក្របខណ្ឌ Champions League អំឡុងពេលប្រកួតជាមួយនឹងក្រុម Atletico Madrid ។ កំណត់ត្រាថ្មីរបស់ Salah គឺ ត្រឹមតែរយៈប្រាំមួយនាទីដំបូងនៃការប្រកួតប៉ុណ្ណោះ កីឡាករសញ្ជាតិអេហ្ស៊ីបវ័យ ៣៣ឆ្នាំ  បានគ្រប់គ្រងទាំងការស៊ុតបញ្ចូលទីដោយខ្លួនឯង និងជួយមិត្តរួមក្រុម Aassist) បានសរុប២គ្រាប់ ដែលគ្មានកីឡាករណាមួយផ្សេងទៀតធ្លាប់សម្រេចបានសម្រាប់ក្រុមអង់គ្លេសនៅក្នុងការប្រកួត Champions Leagueបែបនេះទេ ។ នេះបើយោងតាមកំណត់ត្រារបស់ ​​Opta Joe ។

ព្រឹត្តិការណ៍ដ៏សំខាន់នេះ បញ្ជាក់បន្ថែមពីឥទ្ធិពលរបស់ Salah នៅក្នុងបាល់ទាត់អឺរ៉ុបប៉ុន្តែ Salah មិនបានបញ្ចប់ត្រឹមនេះទេ។ ការបង្ហាញខ្លួនរបស់គាត់ជាមួយ Atletico បានកត់សម្គាល់ថាជាការបង្ហាញវត្តមានលើកទី៧៤ នៅក្នុងការប្រកួតពានរង្វាន់ វរជនអឺរ៉ុបដែលពាក់អាវ ពណ៌ក្រហមរបស់ Liverpool នាំមុខវីរបុរសក្លឹប Steven Gerrard នៅក្នុងបញ្ជីប្រកួតគ្រប់ពេលវេលា។ មានតែកីឡាករ Jamie Carragher ដែលមានការប្រកួតច្រីនជាងគាត់គឺចំនួន៨០ ។ ជាការកត់សម្គាល់ គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់គាត់ប្រឆាំងនឹង Atletico គឺជាគ្រាប់បាល់ទី២៥០ របស់គាត់នៅក្នុងបាល់ទាត់អង់គ្លេស៕

ប្រភព៖ Tribuna

ads