

(English) គ្រូបង្វឹកក្លិប Paris Saint Germain លោក Luis Enrique បានគេចផុតពីការដាក់ទណ្ឌកម្មរបស់ FIFA បន្ទាប់ពីលោកបានទះកំផ្លៀងខ្សែប្រយុទ្ធ Joao Pedro របស់ Chelsea ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Club World Cup នៅសហរដ្ឋអាមេរិកក្នុងខែកក្កដា។ លោក Luis Enrique ដែលបានទះកំផ្លៀង Pedro ពេញផ្ទៃមុខអំឡុងពេលមានជម្លោះបន្ទាប់ពីប្រកួតចាញ់ក្លឹប Chelsea ដោយលទ្ធផល់ ៣-០ នឹងមិនប្រឈមមុខនឹងការវិន័យណាមួយពី FIFA នោះទេ។
ការមិនប្រឈមមុខនេះក៏ដោយសារតែគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានអនុញ្ញាតឱ្យដឹកនាំការប្រកួតពាន UEFA Super Cup ទល់នឹង Tottenham ដែលបានបញ្ចប់ក្នុងលទ្ធផល២-២ ក្នុងម៉ោងធម្មតា និងឈ្នះ៤-៣កាត់ក្តីដោយការស៊ុតបាល់ប៉េណាល់ទី។ FIFA មិនបាននិយាយសូម្បីតែមួយម៉ាត់អំពីការដាក់ទណ្ឌកម្មលើលោក Enrique ចំពោះទង្វើរបស់គាត់ទេ ហើយការអនុញ្ញាតឱ្យគាត់អង្គុយនៅលើកៅអីសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Super Cup ។ ពេលនេះ Enrique នឹងដឹកនាំ PSG ទៅកាន់រដូវកាល Ligue 1 មួយផ្សេងទៀត បន្ទាប់ពីដឹកនាំពួកគេឱ្យឈ្នះពាន៥កាលពីរដូវកាលមុន៕