

(English) Chelsea នឹងផ្តល់ប្រាក់រង្វាន់ដល់កីឡាករសម្រាប់ការលើកពាន Club World Cup របស់ពួកគេ បន្ទាប់ពីយកបានយកឈ្នះ PSG 3-0 នៅវគ្គផ្តាច់ព្រ័ត្រ។ យោងតាមសារព័ត៌ The Athletic បានឲ្យដឹងថា៖ ក្លិបបានត្រៀមប្រាក់ជាង១៥លានដុល្លារ សម្រាប់ផ្តល់ប្រាក់រង្វាន់ដល់កីឡាករ ដែលនឹងទទួលបានបានចំណែកស្មើៗគ្នាក្នុងចំណោមកីឡាករទាំងអស់ដែលបានចូលរួមក្នុងការប្រកួត។ ឈ្នះពាន Club World Cup ក្លិប Chelsea ទទួលបានលុយសរុបជាង ១២៥ លានដុល្លារ។
កីឡាករម្នាក់ៗត្រូវបានគេរំពឹងថានឹងទទួលបានជាង៥០ម៉ឺនដុល្លារជារង្វាន់សម្រាប់ការរួមចំណែករបស់ពួកគេក្នុងការទទួលជ័យជម្នះ ដែលជាការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដ៏សំខាន់មួយ រួមជាមួយនឹងកិត្យានុភាពនៃការឈ្នះការប្រកួតជាសកល។ Chelsea បានកំណត់ការបញ្ចប់ចំណាត់ថ្នាក់កំពូលទាំងបួនជាគោលដៅចម្បងសម្រាប់រដូវកាលខាងមុខ។ បើករដូវកាលថ្មីក្លឹបតោខៀវChelsea ត្រូវទទួលភ្ញៀវម្ចាស់ជើងឯកFA Cup ក្លិប Crystalនៅរាត្រីថ្ងៃអាទិត្យនេះ៕