

(English) វីរបុរសសញ្ជាតិព័រទុយហ្គាល់ Cristian Ronaldo បានចូលក្នុងបញ្ជីមហាសេដ្ឋីអត្តពលិកជាផ្លូវការ ដោយបានវ៉ាដាច់គូប្រជែងយូរអង្វែងរបស់ខ្លួនគឺ Lionel Messi ក្នុងទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ យោងតាមក្រុមហ៊ុន Celebrity Net Worth បានទម្លាយឲ្យដឹងថា ការបន្តកិច្ចសន្យាចុងក្រោយរបស់ Cristiano ជាមួយក្លឹបបាល់ទាត់អារ៉ាប៊ីសាអូឌីត Al Nassr បានធ្វើឱ្យទ្រព្យសម្បត្តិរបស់គាត់កើនឡើងលើសពីមួយពាន់លានដុល្លារ ដោយបង្កើតស្តង់ដារថ្មីមួយសម្រាប់ភាពជោគជ័យផ្នែកហិរញ្ញវត្ថុនៅក្នុងវិស័យកីឡា។
កិច្ចសន្យារយៈពេលពីរឆ្នាំដែលដំណើរការរហូតដល់ខែមិថុនាឆ្នាំ២០២៧ ត្រូវបានគេរាយការណ៍ថាមានតម្លៃ៦៦១លានដុល្លារដែលជាកិច្ចសន្យាកីឡាថ្លៃបំផុតមិនធ្លាប់មាន។ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធដែលលើសពី១ពាន់លានដុល្លារជា ធ្វីឲ្យគាត់បានចូលរួមជាមួយមហាសេដ្ឋីអត្តពលិក ដូចជា Michael Jordan, LeBron James និង Tiger Woods ។នេះបើយោងទៅតាមការចេញផ្សាយរបស់ទស្សនាវដ្តី Forbes។ គាត់មិនត្រឹមតែជាកីកីឡាករប៉ុណ្ណោះទេ តែជាស្លាកយីហោពិភពលោក សហគ្រិន និងជាកីឡាករបាល់ទាត់ដែលមានជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ៕