

(English) ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ទទួលបានកំណត់ត្រាថ្មីមួយទៀតប្រចាំសតវត្សរ៍ទី២១សម្រាប់ ការស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតនៅក្នុងការប្រកួតអន្តរជាតិក្នុងមួយឆ្នាំប្រតិទិន។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Tribuna កាលពីថ្ងៃពុធទី ២៣ កក្កដា ២០២៥។ ប្រភពខាងលើដដែលបានឲ្យដឹងថា សម្រាប់ឆ្នាំ ២០២២ ខ្សែប្រយុទ្ធមុខស្លូតរូបនេះស៊ុតបញ្ចូលទីបាន១៨គ្រាប់ក្នុងការបង្ហាញវត្តមាន១៤ ប្រកួត។
Messi បាននាំមុខ ខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Memphis Depay ដែលបានស៊ុតបញ្ចូលទី ១៧ គ្រាប់ក្នុងការបង្ហាញខ្លួន១៦ប្រកួតសម្រាប់ហូឡង់ក្នុងឆ្នាំ ២០២១។ ចំណែកឯខ្សែប្រយុទ្ធអង់គ្លេស Harry Kane ឈរចំណាត់ថ្នាក់កំពូលទាំងបីដោយរកបាន១៦គ្រាប់ក្នុង១៦ ប្រកួត ឆ្នាំ២០២១ ផងដែរ។ ជាមួយគ្នានេះដែរខ្សែប្រយុទ្ធបែលហ្ស៊ិក Romelu Lukaku ចំណាត់ថ្នាក់លេខ៤ស៊ុតបាន១៥គ្រាប់ក្នុង៩ប្រកួតឆ្នាំ២០២៣និង Neymar របស់ប្រេស៊ីលស៊ុតបាន១៥គ្រាប់ក្នុង ១៤ប្រកួត នៅក្នុងឆ្នាំ២០១៤។ ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo ជាប់ចំណាត់ថ្នាក់ទី៦ស៊ុតបាន១៤គ្រាប់ក្នុង១០ប្រកួតសម្រាប់ឆ្នាំ២០១៩ ។ គួរឱ្យចាប់អារម្មណ៍ Lukaku មានសមាមាត្រគ្រាប់បាល់ដ៏ល្អបំផុតក្នុងមួយប្រកួតនៅក្នុងបញ្ជី ១,៦៦ ៕