

(English) Lionel Messi បានក្លាយជាកីឡាករបាល់ទាត់ដែលស៊ុតបាល់បញ្ចូលទីដោយមិនគិតបាល់ប៉េណាល់ទីបានច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់។ វីរបុរសអាហ្សង់ទីនបានស៊ុតបាល់បញ្ចូលទីបាន ២ គ្រាប់ម្នាក់ឯងក្នុងការប្រកួតចុងក្រោយរបស់ Inter Miami យកឈ្នះ NY Red Bulls ក្នុងលទ្ធផល៥-១ ក្នុងការប្រកួតក្របខណ្ឌបាល់ទាត់អាមេរិក MLS ។ Messi អាចរកបានគ្រាប់បាល់បញ្ចូលទីសុទ្ធ (មិនគិតការស៊ុតប៉េណាល់ទី) សរុប៧៦៤ គ្រាប់សម្រាប់ក្លិប និងប្រទេស។
ឥឡូវនេះគាត់មានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងអ្នកកាន់កំណត់ត្រាមុន Cristiano Ronaldo ដែលមាន៧៦៣ គ្រាប់។ Messi ធ្វើបានល្អបែបនេះបេីទោះជាគាត់ប្រកួតតិចជាង Ronaldo ចំនួន១៦៧ក្នុងអាជីពបាល់ទាត់របស់គាត់។Messi មានទម្រង់លេងដ៏អស្ចារ្យក្នុងឆ្នាំ២០២៥នៅ MLS ដោយស៊ុតបញ្ចូលទីបាន១៨ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន៧ ដងក្នុង១៨ ប្រកួតសម្រាប់ក្រុម Miami។ គួររំឭកថា គ្រាប់បាល់សរុបរបស់Messiគិតមកទល់ពេលនេះគឺ៨៧៤ចាញ់Ronaldo ដែលមានគ្រាប់បាល់សរុប ៩៣៨គ្រាប់ ៕