

(English) ក្លិបជើងឯកទ្វីបអឺរ៉ុប Paris Saint Germain បានវាយបកតាមយកស្មើ ២-២ ក្នុងរយៈពេល៥នាទីចុងក្រោយ ដើម្បីផ្តួលក្រុមម្ចាស់ជើងឯក Europa League មាន់ខ្នាយមាស Tottenham ដោយការស៊ុតបាល់ប៉េណាល់ទីក្នុងជ័យជម្នះ ៤-៣ លើកពានរង្វាន់ UEFA Super Cup កាលពីថ្ងៃពុធ។ ជ័យជម្នះនេះបានបង្ហាញពីយុទ្ធនាការឈ្នះពានរង្វាន់ដ៏អស្ចារ្យរបស់ PSG ក្នុងឆ្នាំ ២០២៤-២៥ ដែលជាពានរង្វាន់ទី ៥ បន្ទាប់ពី Ligue 1, Coupe de France, French Super Cup និង Champions League ។ ជ័យជមន្នះនេះក៏បានធ្វើឱ្យពួកគេគឺជាក្លិបបាល់ទាត់បារាំងដំបូងគេឈ្នះពាន UEFA Super Cup ផងដែរ។
Totteham បាននាំមុខ២-០ដែលមើលទៅនឹងផ្តល់ឱកាសឱ្យអ្នកចាត់ការថ្មីលោក Thomas Frank នូវពានរង្វាន់ដំបូងរបស់គាត់ មុនពេលដែលកីឡាករបម្រុង Lee Kang-in របស់Paris SG ស៊ុតបញ្ចូលទីបានមួយគ្រាប់មកវិញនៅនាទី៨៥ និង Goncalo Ramos តែតបញ្ចូលទីតាមស្មើនៅនាទីបន្ថែមម៉ោងដើម្បីរកគ្រាប់បាល់តាមស្មើ ២-២ ធ្វើឲ្យការប្រកួតឈានដល់ការកាត់ក្តីដោយការស៊ុតបាល់ប៉េណាល់ទី។ លោក Luis Enrique គ្រូបង្វឹកក្រុម PSG បាននិយាយថា វាពិបាកក្នុងការនិយាយអំពីការប្រកួតនេះ… យើងបានហ្វឹកហាត់ត្រឹមតែ៥-៦ថ្ងៃប៉ុណ្ណោះ។ វាពិតជាមិនគួរឱ្យជឿ។សម្រាប់ពួកយើង វាពិតជាពិសេសណាស់ដែលបានឈ្នះពានរង្វាន់នេះ៕