(English) គ្រួសារ Glazer កំពុងសិក្សាលក់ភាគហ៊ុនក្លិប Manchester United
០៥-មិថុនា-២០២៦

(English) សមាជិកគ្រួសារ Glazer មួយចំនួនកំពុងជជែកវែកញែកគ្នាថាតើត្រូវលក់ភាគហ៊ុនរបស់ពួកគេនៅក្នុងក្លិប Manchester United FC (MANU.N) ឬអត់ បន្ទាប់ពីកាន់កាប់ភាគហ៊ុនជាងពីរទសវត្សរ៍កន្លងមកនេះនេះបើយោងតាមការចុះផ្សាយរបស់ Bloomberg News កាលពីថ្ងៃព្រហស្បតិ៍ទី ៤ មិថុនា ២០២៦ ដោយដកស្រង់សម្តីមនុស្សដែលដឹងពីបញ្ហានេះ។ របាយការណ៍បាននិយាយថា អ្នកពាក់ព័ន្ធជាច្រើននៅក្នុងគ្រួសារមហាសេដ្ឋីដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកកំពុងសិក្សាពីលទ្ធភាពនៃការលក់ភាគហ៊ុនមួយផ្នែក ឬទាំងអស់របស់ពួកគេនៅក្នុងក្លឹបបាល់ទាត់ English Premier League។

Manchester United មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters នោះទេ ខណៈដែលក្រុមគ្រួសារ Glazer ក៏មិនអាចទាក់ទងបានភ្លាមៗនោះទេ។ របាយការណ៍ស្តីពីការពិភាក្សាបច្ចុប្បន្នបានកើតឡើងជាងពីរឆ្នាំបន្ទាប់ពីក្រុមគ្រួសារនេះបានលក់ភាគហ៊ុនប្រហែល ២៩% នៅក្នុងក្លិបទៅឱ្យប្រធានក្រុមហ៊ុន INEOS លោក Jim Ratcliffe ដោយផ្តល់ឱ្យមហាសេដ្ឋីរូបនេះនូវការគ្រប់គ្រងប្រតិបត្តិការបាល់ទាត់របស់ពួកគេ។

គ្រួសារ Glazer ដែលនៅតែជាម្ចាស់ភាគហ៊ុនភាគច្រើននៃក្លឹប បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រចំពោះការធ្វើឱ្យក្លឹបមានបំណុល ការចំណាយលើសកម្រិតលើកីឡាករ និងពន្យារពេលការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។ភាគហ៊ុន​របស់​ក្លឹប United កាលពី​ថ្ងៃ​ពុធ​មានតម្លៃ២១,១១ដុល្លារ ដែល​ធ្វើ​ឲ្យ​ក្លឹប Old Trafford មាន​តម្លៃ៣,៦៤ពាន់​លាន​ដុល្លារ ។នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​ចងក្រង​ដោយ LSEG៕