(English) ហេតុអ្វីបានជាពិធីប្រគល់ពានរង្វាន់ Ballon d’Or ត្រូវប្តូរទីតាំង?
២៩-ឧសភា-២០២៦

(English) ពិធីប្រគល់ពានរង្វាន់កីឡាករបាល់ទាត់បុរស និងស្ត្រីល្អបំផុត Ballon d’Or ២០២៦ ត្រូវផ្លាស់ប្តូរទីតាំងពីទីក្រុងប៉ារីស ដែលជាទីកន្លែងកំណើតប្រពៃណីរបស់ខ្លួន ទៅកាន់ទីក្រុងឡុងដ៍ប្រទេសអង់គ្លេសវិញនៅខែតុលា។ នេះបើយោងតាមអ្នករៀបចំកម្មវិធីគឺទស្សនាវដ្តីបាល់ទាត់បារាំង និង UEFA បាននិយាយរួមគ្នាចេញផ្សាយាដោយ AP កាលពីថ្ងៃព្រហស្បតិ៍ទី ២៩ ឧសភា ២០២៦។

ការផ្លាស់ប្តូរទីកន្លែងសម្រាប់ពិធីប្រគល់ពានរង្វាន់នៅថ្ងៃទី២៦ ខែតុលា គឺដោយសារមានហេតុផលសំខាន់ៗមួយចំនួនរួមមានៈ វាជាខួបលើកទី៧០នៃពានរង្វាន់ដំបូងដែលឈ្នះដោយកីឡាករអង់គ្លេសដ៏អស្ចារ្យ Stanley Matthews។ ទីក្រុងឡុងដ៍ក៏ជាស្រុកកំណើតរបស់ Harry Kane ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងរដូវកាលនេះ និងមួយទៀតគឺក្រុម Arsenal ដែលបានឈ្នះពានរង្វាន់ Premier League លើកដំបូងក្នុងរយៈពេល២២ឆ្នាំ និងត្រូវប្រកួតដណ្តីមពានរង្វាន់ Champions League លើកដំបូងនៅថ្ងៃសៅរ៍ ទល់នឹង Paris Saint-Germainផងដែរ។

Kane រកបាន ៦១ គ្រាប់ក្នុង ៥១ ប្រកួតនៃរដូវកាលដ៏លេចធ្លោសម្រាប់ក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich។ អ្វីដែលល្អបំផុតនោះគឺ១៤គ្រាប់នៅក្នុង Champions League រួមទាំងពេល Bayern ចាញ់ PSGក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងប្រាំគ្រាប់ទៀតសម្រាប់អង់គ្លេសក្នុងក្រុមជម្រុះ World Cup។ ពានរង្វាន់ Ballon d’Or បុរសនៅទីក្រុងប៉ារីសកាលពីឆ្នាំមុន ត្រូវបានឈ្នះដោយ Ousmane Dembélé បន្ទាប់ពី PSG បានឈ្នះពានរង្វាន់ Champions League លើកដំបូងរបស់ខ្លួន។

អ្នកបោះឆ្នោតសម្រាប់ពានរង្វាន់ Ballon d’Or គឺជាក្រុមអ្នកកាសែតសកលលោក ដែលម្នាក់ៗជ្រើសរើសកីឡាករកំពូលទាំង ១០ របស់ពួកគេពីបញ្ជីឈ្មោះកីឡាករចំនួន ៣០ នាក់ដែលបង្ហាញដោយ France Football, កាសែត L’Equipe និង UEFA៕