(English) យោងតាមរបាយការណ៍ហិរញ្ញវត្ថុលីគកំពូលបាល់ទាត់អាល្លឺម៉ង់ចេញផ្សាយដោយ Reuters បានឲ្យដឹងថាក្លិប Leverkusen ឈរកំពូលតារាងប្រាក់ចំណេញប្រចាំឆ្នាំ ខណៈដែលកិលឹបជើងឯក Bayern ឈរនៅលំដាប់ទីពី។ គុណសម្បត្តិហិរញ្ញវត្ថុរបស់ Leverkusen លើក្រុមBayern ដែលជាអ្នកបង្កើតប្រាក់ចំណូលធំជាង គឺភាគច្រើនដោយសារតែការចំណាយលើបុគ្គលិក និងការចំណាយផ្សេងៗទៀតទាប។
ប្រាក់ចំណូលសុទ្ធរបស់ Leverkusen ក្នុងឆ្នាំ២០២៥ មានចំនួន ១៥៥ លានដុល្លារកើនឡើងជាង ៤ លានដុល្លារបើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប្រាក់ចំណូលសុទ្ធរបស់ Bayern មានចំនួនជាង៣០លានដុល្លារក្នុងឆ្នាំសារពើពន្ធដែលបញ្ចប់នៅខែមិថុនា ឆ្នាំ ២០២៥ ធ្លាក់ចុះពីជាង ៤៥ លានដុល្លារកាលពីមួយឆ្នាំមុន។

ក្រុមជើងឯកឆ្នាំមុនគឺ Dortmund ប្រាក់ចំណូលសុទ្ធរបស់ពួកគេធ្លាក់ចុះពី ៤៤,៣ លានដុល្លារក្នុងឆ្នាំសារពើពន្ធរហូតដល់ចុងខែមិថុនា ឆ្នាំ ២០២៤ មកត្រឹម ៦,៥ លានដុល្លារក្នុងរយៈពេល ១២ ខែរហូតដល់ខែមិថុនា ឆ្នាំ ២០២៥។ ក្រុមដែលស្ថិតនៅបាតតារាងគឺ Hoffenheimមានការខាតបង់ចំនួន ២៦,៦ លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ បើប្រៀបធៀបទៅនឹងការខាតបង់សុទ្ធចំនួន ២៣,២ លានដុល្លារកាលពីឆ្នាំមុន៕
ប្រភព៖ Reuters