(English) Pique ត្រូវ​បាន​ពិន័យ​រយៈពេល​ពីរ​ខែ ដោយសារឿងជម្លោះជាមួយអាជ្ញាកណ្តាល
០៧-ឧសភា-២០២៦

(English) ​លោក Gerard Pique ត្រូវបានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ហាមឃាត់មិនឱ្យចូលរួមជាមួយក្រុមចំនួនប្រាំមួយប្រកួត និងព្យួរពីសកម្មភាពបាល់ទាត់ផ្លូវការរយៈពេលពីរខែ បន្ទាប់ពីមានជម្លោះជាមួយអាជ្ញាកណ្តាល។ អតីតតារាបាល់ទាត់អេស្ប៉ាញ និងក្លិប Barcelona ដែលបានចូលនិវត្តន៍កាលពីឆ្នាំ២០២២ គឺជាសហម្ចាស់ក្លិប FC Andorra បានមានជម្លោះជាមួយលោកអាជ្ញាកណ្តាល ក្នុងអំឡុងពេលក្រុមរបស់លោកចាញ់ Albacete ១-០ កាលពីសប្តាហ៍មុន។

គណៈកម្មាធិការវិន័យបានសម្រេចហាមឃាត់ Pique រយៈពេលពីរខែ ពីបទប្រព្រឹត្តិទង្វើដ៏ល្បីល្បាញ និងជាសាធារណៈដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងសុជីវធម៌ក្នុងវិស័យកីឡា។ សហព័ន្ធបាននិយាយថា៖ Piqué បានប្រាប់មន្ត្រីរៀបចំការប្រកួតថា នៅក្នុងប្រទេសមួយផ្សេងទៀត ពួកគេនឹងហែកអ្នកជាបំណែកៗ ប៉ុន្តែនៅទីនេះក្នុងទីក្រុង Andorra យើងជាប្រទេសដែលមានអរិយធម៌។ ជាមួយគ្នានេះដែរ ប្រធានក្លិប Ferran Vilaseca ត្រូវបានព្យួរការងាររយៈពេលបួនខែ ខណៈដែលនាយកកីឡា Jaume Nogues ត្រូវបានហាមឃាត់ផងដែរ។

ក្រៅពីនេះក្លិបក៏ត្រូវបានពិន័យជាប្រាក់ចំនួន ១៧៦២ ដុល្លារ ហើយកីឡដ្ឋានត្រូវបានបិទដោយផ្នែកសម្រាប់ការប្រកួតពីរលើក។ Piqué និងក្រុមវិនិយោគមួយបានទិញក្លិប FC Andorra ក្នុងឆ្នាំ២០១៨ នៅពេលដែលក្លិបនៅក្នុងប្រទេសតូចមួយ Andorra ដែលមានទីតាំងនៅ Pyrenees រវាងប្រទេសអេស្ប៉ាញ និងបារាំង ស្ថិតនៅក្នុងក្របខណ្ឌទីប្រាំ។ ក្លិបនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤២ ហើយរហូតមកដល់ពេលនេះ ភាគច្រើនបានលេងនៅក្នុងក្របខណ្ឌកម្រិតទាប។ បច្ចុប្បន្ន Andorra ស្ថិតនៅលំដាប់ទី ១០ ក្នុងតារាងក្របខណ្ឌទីពីររបស់អេស្ប៉ាញ៕

ប្រភព៖ AP